លោក ត្រាំ ពិភាក្សាអំពីការរត់ពន្ធគ្រឿងញៀន និងពាណិជ្ជកម្មជាមួយនាយករដ្ឋមន្ត្រីកាណាដា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បាននិយាយនៅក្នុងបណ្តាញសង្គមថា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau លើបញ្ហាដែលប្រទេសរបស់ពួកគេត្រូវដោះស្រាយរួមគ្នា រួមទាំងការរត់ពន្ធគ្រឿងញៀន និងពាណិជ្ជកម្ម។

លោក Trump បានបង្ហោះសារនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះថា គាត់ទើបតែមានកិច្ចប្រជុំប្រកបដោយភាពវិជ្ជមានជាមួយលោក Trudeau ។ អ្នកទាំងពីរបានជួបគ្នានៅឯរម្មណីយដ្ឋាន Mar-a-Lago របស់លោក Trump ក្នុងរដ្ឋ Florida។

លោក Trump បានអះអាងថា ប្រធានបទទាំងនោះរួមមានគ្រឿងញៀនខុសច្បាប់ ដែលបានរត់ពន្ធចូលសហរដ្ឋអាមេរិកពីកាណាដា និងប្រទេសដទៃទៀត ដែលលោកថា ជាលទ្ធផលនៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់។

លោក Trump បន្តថា គាត់ និងលោក Trudeau ក៏បានពិភាក្សាអំពីឱនភាពពាណិជ្ជកម្មអាមេរិកដ៏ធំជាមួយកាណាដាផងដែរ ហើយថា លោក Trudeau បានសន្យាថាននឹងធ្វើការជាមួយសហរដ្ឋអាមេរិកលើបញ្ហានេះ។

បើតាមការបញ្ជាក់របស់លោក Trump ឧក្រិដ្ឋកម្ម និងគ្រឿងញៀនកំពុងហូរចូលដូចទឹកបាក់ទំនប់ទៅក្នុងសហរដ្ឋអាមេរិក តាមរយៈប្រទេសម៉ិកស៊ិក និងកាណាដា។
ជាការឆ្លើយតប លោក Trump បានប្រកាសថ្មីៗនេះថា លោកនឹងបង្កើនពន្ធ ២៥ភាគរយលើផលិតផលទាំងអស់នដែលនាំចូលពីប្រទេសទាំងពីរ រហូតដល់លំហូរក្រុមជនឆ្លងដែនខុសច្បាប់ត្រូវបានបញ្ឈប់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner