នាយករដ្ឋមន្ត្រី អបអរក្រុមបាល់ទាត់នារីកម្ពុជា បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង នៃព្រឹត្តិការណ៍ AFF Women’s Cup 2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈបណ្ដាញសង្គម នាព្រលប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួមអបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលបានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីទីម័រខាងកើត ឡើងទៅកាន់ “វគ្គផ្ដាច់ព្រ័ត្រ” ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្នុងព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ AFF Women’s Cup 2024 ដោយលទ្ធផល ៣ ទល់ ០ ។

សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បង្វឹកដោយលោកគ្រូ ឃួន ឡាបូរ៉ាវី និងមានអ្នកស្រី ពុធ ធីតា ជាប្រធានប្រតិភូដឹកនាំ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តក្នុងការប្រកួតពានរង្វាន់ AFF Women’s Cup 2024 ក្រោយយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិនារីទីម័រខាងកើត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដោយលទ្ធផល ៣-០ ។

គ្រាប់បាល់ទី១ រកបានដោយកីឡាការិនី សឿន វិផា សម្រាប់ការស៊ុតពិន័យ១១ម៉ែត្រនៅនាទី៣៦ និង ២គ្រាប់ទៀតរកបានដោយកីឡាការិនី ពឿន គន្ធា នៅនាទី៧៤ និងនាទី៩០ ។

អ្វីដែលកាន់តែពិសេស ក្រុមនារីកម្ពុជា បានធានាកៅអីដោយស្វ័យប្រវត្តិឈានទៅពានរង្វាន់នារីលំដាប់ទី១ ប្រចាំតំបន់អាស៊ាន គឺ ASEAN Women’s Championship ដែលមានក្រុមខ្លាំង ហ្វីលីពីន ថៃ និងវៀតណាម កំពុងរង់ចាំនៅឆ្នាំ២០២៥ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner