សម្តេចបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្រចាំឆមាសលើកទី២ នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានការចូលរួមពីគណបក្សនយោបាយចំនួន ២៩ គណបក្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញញជាក់ថា នេះជាកិច្ចប្រជុំលើកទីពីរហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយដែលមិនមានអាសន:ក្នុងសភា តែអាចជួបជាមួយគ្នា ដោយប្រើប្រាស់យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់បើកឱកាសឱ្យតំណាងបណ្តាគណបក្សនយោបាយ អាចផ្តល់មតិយោបល់ ឬធាតុចូលផ្សេងៗជាមួយរាជរដ្ឋាភិបាល។
លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានឱ្យដឹងថា កិច្ចប្រជុំរួមមាន៖
១.សុន្ទរកថាបើកកិច្ចប្រជុំ និងការវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងការផ្តល់ទស្សនទានស្ថាបនារយៈពេល១ឆ្នាំកន្លងមក ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
២.មតិរបស់ប្រធានប្រតិភូគណបក្សនីមួយៗ អំពីចក្ខុវិស័យនៃការរំពឹងទុកក្នុងការអភិវឌ្ឍន៍អភិបាលកិច្ច ដោយប្រធានប្រតិភូគណបក្ស (ម្នាក់ៗរយៈពេល ៦នាទី)
៣.ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីលើកស្ទួយប្រសិទ្ធភាពនៃ ការអនុវត្តន៍ជាក់ស្តែងនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត