ផ្លូវបីខ្សែក្នុងក្រុងកំពង់ឆ្នាំងកំពុងជួសជុលក្រាលកៅស៊ូ

កំពង់ឆ្នាំង៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីជំនាញនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញ​ពិនិត្យសកម្មភាពជួសជុលផ្លូវចំនួនបីខ្សែក្នុងក្រុងកំពង់ឆ្នាំង។

លោក ហែ ពុធភក្តី ប្រធានអង្គភាពលទ្ធកម្មសាលាខេត្តបានឱ្យដឹងថា ផ្លូវបីក្នុងក្រុងកំពង់ឆ្នាំងដែលជួសជុល ក្រាលកៅស៊ូ អេស៊ី​(AC)មាន៖ ផ្លូវទី១.ក្នុងសង្កាត់កំពង់ឆ្នាំង តភ្ជាប់ពីផ្លូវជាតិលេខ៥ មកទល់និង​សង្កាត់ប្អេរ, ខ្សែទី២. តភ្ជាប់ពីសង្កាត់​កំពង់ឆ្នាំងទៅសង្កាត់ប្អេរ ។ផ្លូវទាំង២ខ្សែនេះមានប្រវែង១ ៣១០ម៉ែត្រ និងខ្សែទី៣. តភ្ជាប់ពីផ្លូវ​ជាតិលេខ៥ ទៅផ្លូវលេខ១​ស្ថិតនៅក្នុងសង្កាត់ខ្សាម មានប្រវែង ៨៥០ម៉ែត្រ ។នេះជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកំពងឆ្នាំង ។

ក្នុងពេលពិនិត្យជាក់ស្តែងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ដោយ​មើលឃើញផ្លូវទាំងបីខ្សែមានការខូចខាតខ្លាំងលំបាក​ក្នុង​ការធ្វើដំណើរ រដ្ឋបាលខេត្តបានស្នើសុំរាជរដ្ឋាភិបាលស្ថាបនាផ្លូវ​ទាំង​នេះ។នាពេលខាងមុខខេត្តគ្រោងនឹង​ចាក់ផ្លូវអេស៊ី​ចំនួន​១២ខ្សែ​បន្ថែមទៀត ដើម្បីកែលម្អផ្លូវក្នុងក្រុងឱ្យកាន់តែល្អប្រសើរនិងទាក់ទាញ​ភ្ញៀវជាតិ អន្តរជាតិផងដែរ៕

ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner