ចិនបញ្ចេញឆ្កែយន្តជើងកង់ម៉ូតូ អាចរត់បានលឿនគ្រប់ស្ថានភាពផ្លូវ

ប៉េកាំង ៖ ក្រុមហ៊ុនផលិតមនុស្សយន្តចិន Deep Robotics បានបញ្ចេញឆ្កែយន្តឆ្លាតវៃជំនាន់ចុងក្រោយមួយឈ្មោះថា Lynx ដែលកាន់តែមានសមត្ថភាពខ្ពស់ ធន់រឹងមាំ និងរត់បានលឿនជាងមុននៅគ្រប់ស្ថានភាពផ្លូវលំបាកៗ មិនថាមានឧបសគ្គបែបណាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Interesting Engineering។

ជំនួសឲ្យការបំពាក់ជើងធម្មតាដូចឆ្កែជំនាន់មុនៗ ឆ្កែយន្ត Lynx ត្រូវបានក្រុមហ៊ុនបំពាក់នូវកង់វិលចំនួន ៤គ្រាប់ យកលំនាំតាមម៉ូតូកង់បួន ដើម្បីធ្វើឱ្យវាអាចរត់បានលឿននៅតាមជម្រាលថ្មដោយគ្មានបញ្ហា។

ឆ្កែយន្តឆ្លាតវៃមួយនេះ ថែមទាំងអាចបញ្ជាពីចម្ងាយ និងអាចស្វែងរកគោលដៅ នៅទីកន្លែងកំណត់បានយ៉ាងលឿន ដោយវាបានភ្ជាប់មកជាមួយនូវកាមេរ៉ា Panoramic ជំនាន់ខ្ពស់ និងមានឧបករណ៍ LiDAR ក្នុងការស្វែងរកផ្លូវដ៏ទំនើប។

បង្កើតឡើងនៅទីក្រុង Hangzhou ក្នុងឆ្នាំ ២០១៧ Deep Robotics គឺជាក្រុមហ៊ុនផលិតឆ្កែយន្តឈានមុខគេនៅប្រទេសចិន ហើយគ្រប់ផលិតផលរបស់ពួកគេ ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដើម្បីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ការត្រួតពិនិត្យសន្តិសុខ ការរុករក និងប្រតិបត្តិការសង្គ្រោះសាធារណៈ៕

ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner