វៀតណាមកើបចំណូលជាង ៥ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ

ហាណូយ ៖ ប្រទេសវៀតណាមរំពឹងថា នឹងកើបប្រាក់ចំណូលរហូតដល់ ៥.៦ពាន់លានដុល្លារ ពីការនាំចេញកាហ្វេនៅក្នុងឆ្នាំ ២០២៤នេះ ជំរុញដោយការកើនឡើងតម្លៃកាហ្វេពិភពលោក។

ក្នុងរយៈពេល ១១ខែឆ្នាំនេះ វៀតណាមបាននាំចេញកាហ្វេប្រហែល ១.២លានតោន មានតម្លៃជិត ៥ពាន់លានដុល្លារ ធ្លាក់ចុះបរិមាណប្រហែល ១៣.៥ភាគរយ ប៉ុន្តែតម្លៃកើនឡើង ៣៨.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្រាប់ឆ្នាំឆ្នាំ២០២៣-២០២៤ តម្លៃនាំចេញកាហ្វេជាមធ្យមគឺ ៣,៦៧៣ដុល្លារក្នុងមួយតោន ខ្ពស់ជាងឆ្នាំមុនជិត ៥០ភាគរយ ធ្វើឱ្យកាហ្វេក្លាយជាផលិតផលនាំចេញមានតម្លៃកើនឡើងខ្លាំងបំផុត ក្នុងចំណោមផលិតផលកសិកម្មសំខាន់ៗដទៃទៀតរបស់វៀតណាម។

សហភាពអឺរ៉ុប (EU) នៅតែជាទីផ្សារនាំចេញកាហ្វេដ៏ធំបំផុតរបស់វៀតណាមក្នុងអំឡុងឆ្នាំ ២០២៣-២០២៤ ខណៈដែលវៀតណាមក៏បាននាំចូលកាហ្វេបរទេសចំនួន ៥៦៣,០០០តោនផងដែរ មានតម្លៃ ២ពាន់លានដុល្លារ។ ក្នុងនោះបរិមាណធ្លាក់ចុះ ៨.៦ភាគរយ ប៉ុន្តែតម្លៃកើនឡើង ៤១ភាគរយ។

អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ គឺជាទីផ្សារនាំចេញកាហ្វេកំពូលទាំងបីរបស់វៀតណាមក្នុងរដូវកាលមុន ជាមួយនឹងតម្លៃនាំចេញ ៦០៧លានដុល្លារ, ៤១៧លានដុល្លារ និង ៤១៣លានដុល្លារ ឆ្លុះបញ្ចាំងពីអត្រាកំណើន ៣៧ភាគរយ៣០ភាគរយ និង ៧៥ភាគរយ បើធៀបនឹងឆ្នាំ ២០២២-២០២៣។

ទីផ្សារសំខាន់ៗផ្សេងទៀតរបស់វៀតណាម ក៏បានមើលឃើញពីកំណើនតម្លៃនាំចេញដ៏រឹងមាំផងដែរ បើទោះបីជាបរិមាណធ្លាក់ចុះក៏ដោយ ក្នុងនោះជប៉ុន កើនឡើង ៣៨ភាគរយ និងរុស្ស៊ី កើនឡើង ២០ភាគរយ៕

ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner