ព្រឹទ្ធសភា នីតិកាលទី៥ នឹងបន្តសម័យប្រជុំ លើកទី២ នាថ្ងៃទី៥ ធ្នូ ដោយមានរបៀបវារៈចំនួនបី
(ភ្នំពេញ)៖ ព្រឹទ្ធសភា នីតិកាលទី៥ នឹងបន្តសម័យប្រជុំ លើកទី២ នារសៀលថ្ងៃទី៥ ធ្នូ ដើម្បីពិនិត្យ ឱ្យយោបល់លើច្បាប់ ទូទាត់ថវិកាឆ្នាំ២០២៣ និងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ ។
យោតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យក ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ នាវេលាម៉ោង ១៥រសៀល ដើម្បីបន្តសម័យប្រជុំ លើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបវារៈ ដូចខាងក្រោម៖
១- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
២- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥។
៣- បោះឆ្នោតជ្រើសរើសបំពេញសមាជិក គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន ៕





ដោយ ៖ វណ្ណលុក