មន្ត្រីក្រសួងការបរទេសកម្ពុជា និងចិន ជួបពិភាក្សាការងារផ្តោតលើទំនាក់ទំនង​ប្រវត្តិសាស្ត្រដ៏យូរលង់រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sun Weidong អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្រសួងការបរទេសចិន នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ។

កិច្ចពិភាក្សាបានផ្តោតលើទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរលង់រវាងប្រទេសចិន និងកម្ពុជាដែលបានកសាងឡើងដោយមេដឹកនាំនៃប្រទេសទាំងពីរ ពោលគឺព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយនាយករដ្ឋមន្ត្រី Zhou Enlai និងប្រធានាធិបតី Xi Jinping ។

ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់ ថ្នាក់ដឹកនាំ ជំនាន់ បច្ចុប្បន្ននៃប្រទេសទាំងពីរក្នុងការបន្តពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្រនេះឱ្យឡើងដល់កម្រិតខ្ពស់ថ្មីមួយបន្ថែមទៀត។

ក្នុងជំនួបនោះ ឯកឧត្តម Sun Weidong បានសម្តែងការគាំទ្រចំពោះគម្រោង​កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) និងស្ថាប័នការទូតសំខាន់ៗរបស់ប្រទេសចិន ដូចជាវិទ្យាស្ថានចិន​សម្រាប់​ការសិក្សាអន្តរជាតិ (China Institute for International Studies) និងសាកលវិទ្យាល័យកិច្ចការបរទេសចិន (China Foreign Affairs University) ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner