ឆ្នាំក្រោយ អ៊ុយក្រែននឹងមានយន្តហោះដ្រូនពិឃាតចម្ងាយឆ្ងាយជាង ៣ម៉ឺនគ្រឿងប្រយុទ្ធនឹងរុស្ស៊ី

កៀវ ៖ ប្រមុខការពារជាតិអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ុយក្រែននឹងទទួលបានយន្តហោះដ្រូនពិឃាតចម្ងាយឆ្ងាយជាង ៣០.០០០គ្រឿងនៅឆ្នាំ ២០២៥។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានបង្ហោះសារនៅលើបណ្តាញសង្គម Fackbook ថា យន្តហោះដ្រូនជំនាន់ក្រោយទាំងនេះ អាចដំណើរការដោយស្វ័យប្រវត្តិក្នុងចម្ងាយឆ្ងាយ និងវាយប្រហារគោលដៅរបស់សត្រូវ ដោយភាពជាក់លាក់កម្រិតខ្ពស់។

លោក Umerov បានកត់សម្គាល់ថា ការចែកចាយយន្តហោះដ្រូនទាំងនេះ គឺជាផ្នែកមួយនៃផែនការការពារ ដែលបានបង្ហាញកាលពីខែមុន ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា យន្តហោះដ្រូនទាំងនោះ ត្រូវបានផ្តល់មូលនិធិដោយដៃគូអន្តរជាតិ ដែលបានវិនិយោគនៅក្នុងឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន។

កាលពីដើមឆ្នាំ២០២៤ មន្ត្រីអ៊ុយក្រែនបានលើកឡើងពីផែនការផលិតយន្តហោះដ្រូន FPV ចន្លោះពី ១លាន ទៅ ២លានគ្រឿង ក្នុងនោះយន្តហោះដ្រូនចម្ងាយមធ្យមប្រហែល ១០,០០០គ្រឿង និងយន្តហោះដ្រូនពិឃាតចម្ងាយឆ្ងាយជាង ១,០០០គ្រឿង៕

ប្រភព ៖ China Daily ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner