សួនច្បារមាត់ទន្លេក្នុងក្រុងកំពង់ចាម ជួសជុលថ្មីដើម្បីកែលំអសោភណភាពទីក្រុង
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖កាលពីព្រឹកថ្ងៃសៅរ៍ទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការជួសជុលកែលម្អសួនច្បារមាត់ទន្លេ ស្ថិតនៅជាប់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ។

ការជួសជុលឱ្យកាន់តែមានសោភ័ណភាព និងសុវត្ថិភាពនេះរួមមាន ការបំពាក់ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹក, ក្រាលការ៉ូឡាធ្វើអំពីថ្មម៉ាប, ដាំកូនឈើលម្អបន្ថែម និងក្រាលស្មៅនៅតាមសួនច្បារជាដើម ។គិតមកដល់ពេលនេះ ការដ្ឋាននេះសម្រេចបានប្រមាណជាង៩០ ភាគរយ៕
ដោយ៖លី ពៅ







