ផ្សព្វផ្សាយនិងណែនាំដល់ម្ចាស់ម៉ូតូកង់បី ឱ្យបកចេញស្លាកសញ្ញាពាក់ព័ន្ធនឹងល្បែងអនឡាញគ្រប់ប្រភេទ
បន្ទាយមានជ័យ៖នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ម៉ូតូកង់បី(ផាសអាប់)ដែលមានបិតស្លាកសញ្ញាពាក់ព័ន្ធនឹងល្បែងអនឡាញគ្រប់ប្រភេទហើយកំពុងធ្វើចរាចរលើផ្លូវសាធារណៈត្រូវបកចេញម៉ូតូកង់ទាំងអស់ និងមិនត្រូវមានបិតស្លាកសញ្ញាល្បែងអនឡាញគ្រប់ប្រភេទទៀតទេ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានឱ្យដឹងថា សកម្មភាពផ្សព្វផ្សាយ និងណែនាំនេះ អនុវត្ត តាមការណែនាំរបស់លោកឧត្ដមសេនីយ៍ស្នងការនគបាលខេត្តបន្ទាយមានជ័យ សិទ្ធ ឡោះ ដែលបញ្ជាផ្ទាល់ក្នុងការទប់ស្កាត់ បទល្មើសផ្សេងៗ ក៏ដូចជាការបើកល្បែងអនឡាញអត់ច្បាប់គ្រប់ប្រភេទ ដែលកំពុងលាក់លួចបើកដំណើរការនៅតាម ផ្ទះល្វែងឬ បន្ទប់ជួលក្នុងក្រុងប៉ោយប៉ែត៕
ដោយ៖ឃិន គន្ធា







