អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េប៉ុនប៉ងសម្លាប់ខ្លួន

បរទេស៖ នៅថ្ងៃពុធនេះ មន្ត្រីពន្ធនាគារជាន់ខ្ពស់បាននិយាយថា អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Kim Yong-hyun បានព្យាយាមសម្លាប់ខ្លួន ភ្លាមៗ មុនពេលលោកត្រូវចាប់ខ្លួន ជាផ្លូវការ ជុំវិញតួនាទី នៅក្នុងប្រតិបត្តិការច្បាប់អាជ្ញាសឹក ថ្មីៗនេះ។

ប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី ៣ ខែធ្នូ ហើយបានបញ្ជូនទាហាន និងឧទ្ធម្ភាគចក្រ ទៅកាន់សភា ប៉ុន្តែ ត្រូវបានបង្ខំឱ្យលុបចោលក្រឹត្យនេះវិញ នៅប៉ុន្មានម៉ោងក្រោយមក ពោលគឺ បន្ទាប់ពីសមាជិកសភាបោះឆ្នោត ទម្លាក់។

លោក អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានលាលែងពីតំណែង ហើយ ត្រូវបានចាប់ខ្លួនជាផ្លូវការ កាលពីថ្ងៃអង្គារ ក្រោមបទចោទប្រកាន់ពី «ការចូលរួមក្នុងតួនាទីសំខាន់ អំឡុងពេលបះបោរ» និង «ការរំលោភបំពានសិទ្ធិអំណាច»។

ក្នុងអំឡុងពេលសវនាការសភា អគ្គស្នងការនៃមណ្ឌលកែប្រែកូរ៉េ បាននិយាយថា អតីតរដ្ឋមន្ត្រីបានព្យាយាមសម្លាប់ខ្លួន នៅឯមជ្ឈមណ្ឌលឃុំឃាំង នៅប៉ុន្មាននាទី មុនពេលចាប់ខ្លួនលោក ត្រូវបានប្រកាស។ ប្រភពបន្តថា លោក Kim បានព្យាយាមសម្លាប់ខ្លួននៅក្នុងបង្គន់ ដោយប្រើខ្សែអ្វីមួយ យកចេញពីសម្លៀកបំពាក់របស់លោក។ ប៉ុន្តែ បុគ្គលិកបន្ទប់ត្រួតពិនិត្យបានអន្តរាគមន៍ ជួយទាន់ពេល ហើយ លោក Kim មានសុវត្ថិភាព និងមិនប៉ះពាល់ធ្ងន់ធ្ងរទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner