សារព័ត៌មាន RT ៖ ប្រធានាធិបតីស៊ីរីសម្រេចចិត្តចុះចេញពីតំណែងហើយ
មូស្គូ ៖ អតីតមេដឹកនាំស៊ីរីដែលបច្ចុប្បន្នកំពុងជ្រកកោនក្នុងទឹកដីប្រទេសរុស្ស៊ី បន្ទាប់ពីកងកម្លាំងប្រឆាំងបានចូលកាន់កាប់រដ្ឋធានីដាម៉ា ដែលជាបេះដូងរបស់ប្រទេសស៊ីរីនោះ បានប្រកាសចុះចេញពីតំណែងហើយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា អតីតប្រធានាធិបតីស៊ីរី លោក Bashar Assad បានប្រកាសចុះចេញពីតំណែងហើយ ដែលនេះគឺឆន្ទៈផ្ទាល់ខ្លួនរបស់គាត់ ហើយការសម្រេចចិត្តនេះមិនជាប់ពាក់ព័ន្ធនឹងរុស្ស៊ីទេ។
ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា លោក Assad បានយល់ព្រមចុះចេញពីតំណែង បន្ទាប់ពីការចរចាជាមួយក្រុមប្រឆាំងប្រដាប់អាវុធ ហើយបានណែនាំមន្ត្រីឱ្យធានាការផ្ទេរអំណាចដោយសន្តិវិធី។
ចាប់តាំងពីពេលនោះមក អតីតមេដឹកនាំស៊ីរីរូបនេះ ទទួលបានសិទ្ធិជ្រកកោននៅក្នុងប្រទេសរុស្ស៊ី ក្រោមហេតុផលមនុស្សធម៌ ហើយថា ការសម្រេចចិត្តបែបនេះ ត្រូវបានអនុម័តដោយផ្ទាល់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា


