ដើមឆ្នាំក្រោយ ចិនដាក់គោលដៅបាញ់បង្ហោះរ៉ុក្តែតស៊េរីថ្មី Long March-8A

ប៉េកាំង ៖ ប្រទេសចិនកំពុងរៀបចំផែនការបាញ់បង្ហោះរ៉ុក្កែតជំនាន់ថ្មីមួយ ដែលស្ថិតក្នុងចំណោមត្រកូលរ៉ុក្កែត Long March គឺ Long March-8A Y1 នាអំឡុងខែមករា ដើមឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN។

សាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន ហៅកាត់ (CASC) បានបញ្ជាក់ថា គ្រាប់រ៉ុក្កែត Long March-8A ត្រូវបានគេដាក់បញ្ចូល និងផ្ទុកនៅក្នុងកប៉ាល់មួយគ្រឿងរួចរាល់ហើយ កាលពីថ្ងៃចន្ទទី៩ ខែធ្នូនេះ។ បន្ទាប់មក គេនឹងដឹកជញ្ជូនវាទៅកាន់ទីតាំងស្ថានីយបាញ់បង្ហោះយានអវកាសពាណិជ្ជកម្ម Wenchang ក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។

Long March-8A ត្រូវបានរំពឹងថា នឹងក្លាយទៅជាប្រភេទគ្រាប់រ៉ុក្កែតដ៏សំខាន់ដែលប្រើប្រាស់សម្រាប់ការបាញ់បង្ហោះបញ្ជូនផ្កាយរណបនាពេលអនាគតរបស់ប្រទេសចិន ទៅកាន់គន្លងផែនដីទាប និងគន្លងផែនដីមធ្យម។

លោក Song Zhengyu ប្រធានអ្នករចនារ៉ុក្កែត Long March-8 បាននិយាយថា រ៉ុក្តែតប្រភេទថ្មីនេះ វាពោលពេញដោយថាមពល ចំណាយតិច មានភាពជឿជាក់ខ្ពស់ និងងាយស្រួលដំណើរការ។

លោក Zhengyu បានបន្ថែមថា ពួកគេត្រូវចំណាយពេល ២៨ខែ ដើម្បីរចនា និងសាងសង់រ៉ុក្កែត Long March-8A Y1 ជាមួយនឹងការធ្វើតេស្តទ្រង់ទ្រាយធំចំនួន៤៤លើក។ រ៉ុក្តែតដ៏មានអនុភាពនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងបណ្តាញផ្កាយរណបក្នុងគន្លងទាបរបស់ប្រទេសចិន៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner