ជំងឺគ្រុនចាញ់ខេត្តរតនគិរីឆ្នាំនេះថយចុះ៧៤ភាគរយ

រតនគិរី៖ករណីគ្រុនចាញ់ក្នុងខេត្តរតនគិរីមានការថយចុះជា​រៀងរាល់​ឆ្នាំ។ក្នុងឆ្នាំ២០២៤នេះ ករណីគ្រុនចាញ់​មានចំនួន១៣​ករណីមានការថ​យចុះរហូតដល់ ៧៤ភាគរយបើធៀប​នឹងឆ្នាំ២០២៣ដែលមាន ៦៧ករណី ។នេះបើតាមរបាយការណ៍​បង្ហាញក្នុងកិច្ចប្រជុំក្រុមការងារ​ពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តរតនគិរីនៅមន្ទីរសុខាភិបាលខេត្តកាលពីថ្ងៃទី១០​ខែធ្នូ ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៤ឆ្នាំ២០២៤ក្រោមវត្តមានចូលរួមពីលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី​ និងលោកវេជ្ជបណ្ឌិត មាស ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធទៅនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណក​សាស្ត្រនៃក្រសួងសុខាភិបាល សំដៅទៅលើលទ្ធផលលោកស្រី ញាន ទិត្យចិន្តា បា​នបញ្ជាក់ថា នេះ​សឱ្យឃើញ​​មន្ទីរ​សុខាភិបាលខេត្តរតនគិរី ពិតជាយកចិត្តទុកដាក់​ខ្ពស់ចំពោះបញ្ហាសុខភាពរបស់ប្រជាជន ។ក្នុងនោះក៏មានការចូលរួម​របស់អង្គកាដៃគូរ អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ កងកំលាំងទាំងអស់ ដែលមានការចូលរួមសហការគ្នា ទើបធ្វើឱ្យសម្រេចបាន​តាម​ផែន​​ការរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការរបស់ក្រសួងសុខាភិបាល ក្នុងការ លុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ត្រឹមឆ្នាំ២០២៥៕
ដោយ៖ គតិ យុត្ត

ads banner