យុទ្ធនាការ « កម្ពុជាស្អាត ខ្មែរធ្វើបាន » នៅឃុំផ្សារ ស្រុកបរិបូរណ៍ មានអ្នកចូលរួមជាង ៦០០នាក់

(កំពង់ឆ្នាំង)៖ ឯកឧត្តម ទូច ភាព អនុដ្ឋលេខាធិការ ឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងមានការចូលរួមពីមន្រ្តីជំនាញ​ពាក់​ព័ន្ធ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំធ្វើយុទ្ធនាការ « កម្ពុជា​ស្អាត ខ្មែរធ្វើបាន » នៅឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយ​មានការចូលរួមពី គណៈអភិបាលស្រុក កងកម្លាំង និងមន្ត្រីចំណុះរដ្ឋបាល​ស្រុក ព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ចុះផ្សព្វ​ផ្សាយ​​ពីភាពស្អាត ធ្វើអនាម័យក្នុងមូលដ្ឋានឃុំផ្សារ ស្រុកបរិបូរណ៍សរុប ចំនួន ៦៣៥នាក់។

ដើម្បីចូលរួមចលនា ទៅជាទម្លាប់ស្អាត ដោយយើងស្ពាតមិនមែនមកពី​សម្អាត តែយើងស្អាតដោយមិនពង្រាយនិងការទុកដាក់សម្រាមអោយ​បានត្រឹមត្រូវ «យើងស្អាតដើម្បីថ្ងៃនេះ និងជារៀងរហូត»នៅឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ទូច ភាព បញ្ជាក់ថា យុទ្ធនាការថ្ងៃនេះ ផ្តើមចេញពីភាពជោគ​ជ័យ​នៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការថ្មី ១ បន្ថែមទៀតគឺយុទ្ធនាការ “កម្ពុជា ស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យ​សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬ មួយឃុំ ឬ មួយស្រុក ឬ មួយខេត្ត ចេញមកទាំងអស់រួមគ្នាសំអាតអនាម័យបរិស្ថាន នៅតាមបរិវេណ​ផ្ទះ សាលារៀន វត្តអារាម និង តាមទីសាធារណៈ ១ថ្ងៃក្នុង ១សប្តាហ៍ ដោយ​ធ្វើ​ការប្រមូល និង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ឯកឧត្ដម បន្ថែមថា គោលដៅចំបងគឺផ្លាស់ប្តូរផ្នត់គំនិតរបស់សាធារណជន ដោយប្រែក្លាយពីការផ្សព្វផ្សាយ មកជាយុទ្ធនាការ ទៅជាចលនា រួចទៅជា​ទម្លាប់ ដោយរហូតមកដល់ពេលនេះ ។ រដ្ឋបានស្រុកបរិបូរណ៍​បាន​ដាក់​ផែនការ​ធ្វើសកម្មភាព ក្នុង១ខែ៤ដង ហើយក្នុង១សប្តាហ៍យក១ថ្ងៃ ដើម្បី​ឱ្យសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋ បានចូលរួម សំអាត អនាម័យបរិស្ថាន នៅតាមមូលដ្ឋានរបស់ខ្លួន ពិសេសនៅតាមសង​ខាង​ផ្លូវជាតិល៥នេះតែម្តង។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ចាក់ នៅក្នុងផ្តល់កិច្ចសម្ភាសន៍ជាមួយនិងអ្នកសារព័ត បន្ទាប់ពីបើកសិក្ខាសាលា​បិទបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) យុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ក៏បាននិងកំពុងរួមគ្នាធ្វើ នៅតាមបណ្តាផ្លូវជាតិសំខាន់ៗក្នុងនោះមានផ្លូវជាតិលេខ៣ លេខ៤ លេខ៥ និងលេខ៥១ផងដែរ តាមរយៈ យុទ្ធនាការថ្មីនេះ និងកំណត់ថា គ្រប់ផ្លូវជាតិគឺត្រូវតែស្អាត គ្មានសំរាម ដែលទាមទារឱ្យមានការចូលរួម​ទាំងអស់គ្នា ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner