អូស្ត្រាលីបញ្ចេញគោយន្ត AI ដំបូងក្នុងលោក ជួយការចិញ្ចឹមគោ និងការពារបរិស្ថាន

កង់បេរ៉ា ៖ អ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានបញ្ចេញគោយន្តឆ្លាតវៃ ដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដំបូងបង្អស់ក្នុងពិភពលោក ដែលអាចធ្វើឱ្យការចិញ្ចឹមគោកាន់តែមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បន្ទាប់ពីត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងក្នុងឆ្នាំ ២០១៦ ក្នុងនាមជាគ្រឿងយន្តឃ្វាលគោដ៏សាមញ្ញ SwagBot ត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងឧបករណ៍ចាប់សញ្ញា, បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធសិក្សាម៉ាស៊ីន។

ឥឡូវនេះ SwagBot ដំណើរការដោយថាមពលថ្ម និងអាចកំណត់សុខភាព ប្រភេទ និងដង់ស៊ីតេនៃវាលស្មៅ ព្រមទាំងមានសមត្ថភាពតាមដានសុខភាពរបស់សត្វ។

បន្ទាប់មក វាប្រើប្រាស់ព័ត៌មាននេះ ដើម្បីចិញ្ចឹមសត្វគោក្របី តាមរយៈការដឹកនាំពួកវាទៅទីកន្លែងមានវាលស្មៅដ៏ល្អបំផុត និងផ្លាស់ទីពួកវាមុនពេលដីទីនោះខូចគុណភាព ហើយវាក៏អាចផ្តល់ទិន្នន័យដល់កសិករផងដែរ។

គោយន្ត SwagBot ដែលបច្ចុប្បន្នស្ថិតក្នុងការអភិវឌ្ឍន៍ គឺជាផ្នែកមួយនៃនិន្នាការរីកចម្រើនក្នុងវិស័យកសិកម្ម ឆ្ពោះទៅរកមនុស្សយន្ត ដែលអាចធ្វើឱ្យផលិតកម្មកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការពឹងផ្អែកលើកម្មករ។

អូស្ត្រាលីគឺជាប្រទេសនាំចេញសាច់គោដ៏ធំបំផុតមួយរបស់ពិភពលោក ក្នុងនោះសត្វគោក្របីប្រហែល ៣០លានក្បាល ត្រូវបានកសិករចិញ្ចឹម
ពាសពេញតំបន់ដ៏ធំល្វឹងល្វើយនៃប្រទេសនេះ។

ការនាំចេញសាច់គោរបស់អូស្ត្រាលី ត្រូវ បានរំពឹងថា នឹងកើនដល់ ១៣,៩ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤-២០២៥។ សហរដ្ឋអាមេរិកគឺជាទីផ្សារគោលដៅដ៏ធំបំផុតសម្រាប់សាច់គោអូស្ត្រាលី ដែលមានតម្លៃ ៣.៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣-២០២៤។ តាមពីក្រោយដោយ ប្រទេសចិន មានតម្លៃ ២.២ពាន់លានដុល្លារ និង ជប៉ុនមានតម្លៃ ២ពាន់លានដុល្លារ។ នេះបើតាមប្រភពរបស់ក្រសួងកសិកម្មអូស្រ្តាលី៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner