អាមេរិកប្រកាសត្រៀមខ្លួនធ្វើការជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូងថ្មី

អាម៉ាន់ ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសៅរ៍ បានហៅការចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជាសញ្ញាវិជ្ជមាន ដែលបង្ហាញថា កូរ៉េខាងត្បូងប្រកាន់យករបបប្រជាធិបតេយ្យដ៏រឹងមាំរបស់ខ្លួន ហើយសន្យាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ប្រធានាធិបតីស្ដីទី។

លោក Blinken បានប្រាប់អ្នកយកព័ត៌មានក្នុងប្រទេសហ្ស៊កដានីថា ចំណុចសំខាន់បំផុត ដែលលោកយល់ឃើញចំពោះប្រទេសកូរ៉េខាងត្បូង នៅត្រង់ថា ប្រទេសនេះនៅតែប្រកាន់ខ្ជាប់នូវប្រព័ន្ធប្រជាធិបតេយ្យដ៏រឹងមាំ។ យើងអាចសម្លឹងឃើញថា កូរ៉េខាងត្បូងបានអនុវត្តដោយសន្តិវិធីទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។

ប្រមុខការទូតអាមេរិករូបនេះបន្ថែមថា យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយលោកប្រធានាធិបតីស្តីទី នៅពេលលោកទទួលតំណែង នេះ។ រដ្ឋាភិបាលអមេរិកគាំទ្រយ៉ាងខ្លាំងក្លា ចំពោះប្រជាជនកូរ៉េខាងត្បូង។ យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះសម្ព័ន្ធភាពដែកថែបរវាងប្រទេសយើងទាំងពីរ អាមេរិក និងកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងសម្រេចថាតើត្រូវដកលោកប្រធានាធិបតី Yoon ចេញពីតំណែងនៅពេលណា អំឡុងរយៈពេល ៦ខែ។ ប្រសិនបើលោកត្រូវបានដកតំណែង នោះការបោះឆ្នោតបន្ទាន់មួយនឹងរៀបចំឡើង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner