Harris ប្តេជ្ញាបន្តធ្វើនយោបាយនៅឆ្នាំ២០២៥

បរទេស ៖ អនុប្រធានាធិបតី និង ជាបេក្ខភាពប្រធានាធិបតីចាញ់ការបោះឆ្នោត លោកស្រី Kamala Harris កាលពីថ្ងៃអាទិត្យ បានសន្យាថា នឹងបន្តការងារនយោបាយ ដើម្បីប្រជាជនអាមេរិក នៅឆ្នាំ២០២៥។

លោកស្រី Kamala Harris ដែលបានចាញ់ការប្រកួតប្រជែង ជាមួយ តំណាងគណបក្សសាធារណរដ្ឋ គឺ លោក Donald Trump បាននិយាយ នៅឯពិធីទទួលវិស្សមកាល របស់គណៈកម្មាធិការជាតិប្រជាធិបតេយ្យ នៅទីក្រុងវ៉ាស៊ីនតោនថា «នៅក្នុងឆ្នាំថ្មីនេះ យើងនឹងបន្តការងាររបស់យើង ដោយក្តីសង្ឃឹម ជាមួយនឹងការប្តេជ្ញាចិត្ត និងដោយសេចក្តីរីករាយ ដើម្បីប្រទេសយើង និង ស្មារតីយើង»។ លោកស្រី Kamala Harris បានសន្យាថា លោកស្រីនឹងនៅជាមួយប្រជាជនអាមេរិក គ្រប់ជំហាន គ្រប់វិធីសាស្ត្រទាំងអស់។

គួរបញ្ជាក់ថា នៅក្នុងពិធី នាពេលនោះ លោក ប្រធានាធិបតីអាមេរិកផុតអាណត្តិ Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយ ដែលបានជួយគាំទ្រគណបក្សប្រជាធិបតេយ្យ តាមរយៈការប្រមូលប្រាក់មូលនិធិ ក្នុងទំហំបំបែកកំណត់ត្រា សម្រាប់ការការបោះឆ្នោត កាលពីខែមុន។ ទំាំងលោក Biden និងលោកស្រី Kamala Harris បានជំរុញឱ្យដល់អ្នកគាំទ្រ កុំឲ្យបាត់បង់ក្តីសង្ឃឹម និងរក្សាទំនាក់ទំនងនយោបាយ។

លោក Biden បាននិយាយដែរថា លោកមានបំណងបន្តចូលរួមជាមួយនយោបាយរបស់គណបក្ស នៅពេលដែលចាកចេញពីតំណែង នៅថ្ងៃទី២០ ខែមករា។ លោកក៏រំពឹងថា លោកស្រី Harris នឹងនៅតែជាតួអង្គសំខាន់ របស់គណបក្ស នាពេលអនាគត។ លោក Biden និយាយទៅកាន់ លោកស្រី Harris ថា «កូនមិនទៅណាទេ…យើងមិនអនុញ្ញាតឱ្យកូនទៅទេ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner