សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះ ល្បឿននៃការដោះស្រាយបញ្ហាដីធ្លី

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ របស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរ ចំពោះល្បឿន នៃការដោះស្រាយបញ្ហាដីធ្លី ។

សម្ដេចតេជោ បានកោតសរសើរដល់ការប្រមូល ចំណូល និង បានជំរុញការយកចិត្តទុកដាក់ប្រមូល ចំណូល អោយអស់លទ្ធភាពបន្ថែមទឿត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានកោតសរសើរដល់ រាជរដ្ឋាភិបាល ដែលថ្មីៗនេះ បានប្រកាសឱ្យមានការ ចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីថល ដែលនេះ គឺកាន់តែផ្ដល់ភាពងាយស្រួល និងកក់ក្ដៅ ដល់បងប្អូនអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញឱ្យយកចិត្តទុកដាក់ សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានខ្លាំង ។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះល្បឿន នៃការដោះស្រាយបញ្ហាដីធ្លី និងជំរុញបន្ថែមទៀត នៃដោះស្រាយបញ្ហាដីធ្លី និងការផ្ដល់ដីធ្លីដល់ប្រជាជន ឱ្យចំគោលដៅ ។

ក្នុងនោះដែរ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានរៀបចំ គណកម្មាធិការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner