មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ចាត់ទុកការញុះញង់របស់​ទណ្ឌិតក្បត់ជាតិ​ឱ្យពលរដ្ឋធ្វើបដិវដ្តន៍ពណ៌នៅកម្ពុជាជាអំពើ «ភេរវកម្ម»

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃ​សមាគមយុវជនខ្មែរមហានគរ រួមបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានចាត់ទុកការបំបះបោរ និងញុះញង់ឱ្យប្រជាពលរដ្ឋខ្មែររបស់ទណ្ឌិត​ក្បត់ជាតិបីជំនាន់សម រង្ស៊ី ឱ្យធ្វើបដិវដ្តន៍ពណ៌នៅកម្ពុជា តាមរយៈគម្រោង «ផ្ការីក» គឺជាអំពើ«ភេរវកម្ម» សុទ្ធសាធ។ ការថ្លែងបែបនេះរបស់លោក ហេង សំណាង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីសង្កេតឃើញទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ និងជាអ្នកនយោបាយមានវ័យចាស់ជិតចូលក្តារមឈូស បានបំផុសបំផុល ញុះញង់ និងបំបះបោរឱ្យពលរដ្ឋធ្វើបដិវដ្តពណ៌ «ផ្ការីក ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

លោក ហេង សំណាង បានថ្លែងថា «ចលនាក្បត់ជាតិរបស់ សម រង្ស៊ី តែងតែបង្កើតបំផុសញុះញង់ឱ្យមានព្រឹត្តិការណ៍ជាអាទិ៍៖ ថ្មីៗនេះ ដូចប្រជាពលរដ្ឋ និងមហាជនបានដឹងហើយថា ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺតែងតែបានជួបជុំគ្នា ធ្វើការថ្កោលទោស និងវាយបកត្រឡប់ទៅវិញពីការបើកវាំងនន នយោបាយខ្មៅកខ្វក់ អំពីមនោគមន៍វិទ្យាខ្មៅកខ្វក់ដើម្បីឱ្យមហាជនបានដឹង»។

លោកបញ្ជាក់ទៀតថា ដោយឡែកកាលពីពេលថ្មីៗនេះ ការបំផុសសាជាថ្មីរបស់ទណ្ឌិត សម រង្ស៊ី និង បក្ខពួកមួយក្តាប់តូច តែងតែមានចរិតកោងកាចសាហាវទៅៗ ដោយមិនខ្វល់ពីសុខសន្តិភាព និងការអំភិវឌ្ឍដែលប្រជាពលរដ្ឋ និងឥស្សរជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ ទាំងមូលរហូតមកទល់នឹងបច្ចុប្បន្ននេះ។

ក្នុងនាមជាយុវជនសកម្មនយោបាយក្នុងការដឹកនាំក្រុមយុវជន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បញ្ជាក់បន្ថែមថា ថ្មីៗនេះ ក្រុមសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តាគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា គឺបានធ្វើសកម្មភាពថ្កោលទោសក្នុងរូបភាពផ្សេងៗ លើក្រុមជ្រុលនិយមដែលមានចរិតជាភេរវកម្មនេះ ជាពិសេសពួកគាត់បានស្នើសុំ និងអំពាវនាវទៅដល់រដ្ឋាភិបាលនីតិកាលទី៧ ដើម្បីពិនិត្យមើលលទ្ធភាពតាក់តែងច្បាប់ដើម្បីចាត់វិធានការទៅលើក្រុមជ្រុលនិយមដែលមានចរិតជាភេរវកម្មដែលហៅថា «ច្បាប់ភេរវកម្ម»នោះ។

មេដឹកនាំសង្គមស៊ីវិលរូបនេះ លោក ហេង សំណាង នៅតែប្រកាសដឹកនាំក្រុមយុវជន និងក្រុ​មសេដ្ឋកិច្ចក្រៅប្រព័ន្ធវជនខ្មែរមហានគរ រួមបណ្តុំអង្គការសមាគមសង្គមស៊ីវិល បន្តធ្វើសកម្មភាព វាយបករុញច្រាននយោបាយខ្វៅកខ្វក់របស់ក្រុមទណ្ឌិត ក្បត់ជាតិ សម រង្ស៊ី ដើម្បីឱ្យមហាជន បានដឹងអំពីក្រយៅរបស់មេដឹកនាំទាំងនោះ ពិសេសធ្វើការអំពាវនាវដល់អ្នកបងប្អូនដែលមាននិន្នាការប្រឆាំង សុំកុំចូលសូងចាញ់ឧបាយកល់ទុច្ចរិតរបស់ទណ្ឌិត្បត់ជាតិរូបនេះ ព្រោះកាលដែលធ្វើសកម្មភាពណាមួយពាក់ព័ន្ធនឹងទណ្ឌិតក្បត់ជាតិ រមែងនឹងមានបញ្ហាដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕
ដោយ៖ពលជ័យ

ads banner