ក្រសួងអប់រំយុវជន និងកីឡាបើក កិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យលើប្រធានបទសន្និបាត និងការរៀបចំរបាយការណ៍សន្និបាត ឆ្នាំ២០២៤ សម្រាប់អនុវិស័យអប់រំកាយ និងកីឡា
(ភ្នំពេញ)៖ ក្រសួងអប់រំយុវជននិងកីឡា បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យលើប្រធានបទសន្និបាត និងការរៀបចំរបាយការណ៍សន្និបាត ឆ្នាំ២០២៤ សម្រាប់អនុវិស័យអប់រំកាយ និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡាជាតិអូឡាំពិក នាព្រឹកថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមាន រដ្ឋលេខាធិការ ចំនួន ៣រូប មានដូចជា ឯកឧត្តម វ៉ាត់ ចំរើន ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា និងឯកឧត្តម កែ ប៊ុនខៀង ។
ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃដ្ឋានកីឡា បានថ្លែងថា កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យ កែសម្រួលនូវចំណុចមួយចំនួនក្នុងការរៀបចំរបាយការណ៍សន្និបាត ឆ្នាំ២០២៤ សម្រាប់អនុវិស័យអប់រំកាយ និងកីឡាឱ្យសមស្របទៅនឹងគោលនយោបាយជាតិ (យុវជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត)។
ឯកឧត្តម ប៉ុន សុខ បានលើកឡើងទៀតថា សម្រាប់កិច្ចប្រជុំពិនិត្យពិភាក្សានេះ អគ្គនាយកដ្ឋានកីឡាបានរៀបចំរបាយការណ៍ពិសស្តាសម្រាប់ការអនុវត្តសកម្មភាពអប់រំកាយនិងកីឡាពេញមួយឆ្នាំ និងធៀបជាមួយសុចនាករកិច្ចព្រមព្រៀមសមិទ្ធកម្មចំនួន២ដែលបានចុះកិច្ចព្រមព្រៀងជាមួយឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា ទី១ចំនួនមេដាយនៃការប្រកួតកីឡាលើឆាកអន្តរជាតិនានា ទី២ កិច្ចព្រមព្រៀងសមិទ្ធកម្មសាលាដែលបានអនុវត្តមកជាអប់រំកាយនិងកីឡា។
ចឹងធៀបទៅនិងសុចនាករទាំងពីរអគ្គនាយកដ្ឋានកីឡាបានបំពេញក៏ដូចជាបានអនុវត្តនូវផែនការសកម្មភាពបានល្អប្រសើរ ពោលចំនួនមេដាយធៀបនិងចំណុចដៅ គឺបានរហូតដល់២៦៩មេដាយ ដោយធៀបទៅនិងសុចនាករដែលបានកំណត់គឺ១០៤មេដាយ។សុចនាករទី២ ដែលជាចំនួនស្តង់ដារសាលាគំរូនោះ មានចំនួន១៨០យើងបានបំពេញត្រូវទៅតាមអ្វីដែលបានដាក់នៅក្នុងសុចនាករ។
ឯកឧត្តម ឱ្យដឹងទៀតថា សម្រាប់សកម្មភាពសំខាន់ៗរបស់អគ្គនាយកដ្ឋានកីឡាក្នុងឆ្នាំ២០២៤នេះ នៅក្នុងសកម្មភាពអនុវត្តអប់រំកាយនិងកីឡា អគ្គនាយកដ្ឋានកីឡា គឺបានរៀបចំព្រឹត្តិការណ៍កីឡាអាស៊ាន ទិវាកីឡាដើម្បីសុខភាព កីឡាទាំងអស់គ្នា។ ជាមួយគ្នានោះ អគ្គនាយកដ្ឋានកីឡាបានផ្តល់ថវិកាគាំទ្រដល់កីឡាជាតិចំនួន ៤៨រូប។
ទន្ទឹមនិងនោះ ក៏បានជំរុញសកម្មភាពអប់រំកាយនិងកីឡានៅតាមគ្រឹះស្ថានអប់រំកាយនិងកីឡាឱ្យបាន២ម៉ោងក្នុងមួយសប្តាហ៍ ចុះបើកវគ្គបំប៉ងដល់មន្រ្តីពាក់ព័ន្ធអប់រំកាយនិងកីឡាតាមរាជធានី ខេត្ត ក៏ដូចជារៀបចំទិវាអប់រំកាយនិងកីឡាសម្រាប់បំផុសដល់សិស្សនុសិស្សក្នុងការជម្រុញនូវការអនុវត្តម៉ោងអប់រំកាយនិងកីឡានៅក្នុងម៉ោងសិក្សានិងកីឡាក្រៅម៉ោងសិក្សា ពិសេស គឺការប្រមូលផ្តុំក្រុមជម្រើសជាតិ និងជម្រើសជាតិជនពិការ សម្របតាមសុចនាករដែលបានដាក់គោលដៅ ។ ជាមួយគ្នានោះ រាបាយការណ៍សំខាន់ដែលត្រៀមបង្ហាញនូវក្នុងសន្និបាត ឆ្នាំ២០២៤ ជារួមរបាយការណ៍ទាំងអស់ថ្នាក់ដឹកនាំបានឯកភាពលើទម្រង់និងកែខ្លឹមសារបន្ថែមមួយចំនួនដោយមន្រ្តីជំនាញ ហើយកិច្ចប្រជុំពិនិត្យពិភាក្សានេះនិងធ្វើជាបន្តបន្ទាប់ទៀត ៕
ថតដោយ ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ





