នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ក្រោមប្រធានបទ៖ វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ ។
ការរៀបចំ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា មានគោលបំណងផ្ដល់នូវឱកាសជួបជុំពិភាក្សាដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក និងអ្នកសារព័ត៌មាន ធ្វើការផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងរៀបចំយន្តការសម្រាប់អនុវត្ត ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីរក្សាសណ្ដាប់ធ្នាប់វិស័យព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា ។
ទន្ទឹមនឹងការអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ដែលមានខ្លឹមសារដូចខាងក្រោម៖
ដោយ ៖ វណ្ណលុក