វៀតណាមដាក់គោលដៅស្រូបទាញទេសចរបរទេស២៣លាននាក់ នៅឆ្នាំ២០២៥

ហាណូយ ៖ កាសែត VNexpress បានចេញផ្សាយថា វៀតណាមបានកំណត់គោលដៅ ស្វាគមន៍ភ្ញៀវអន្តរជាតិ ចន្លោះពី ២២ ទៅ ២៣លាននាក់ នៅឆ្នាំក្រោយ កើនឡើង ២៨% បើធៀបនឹងតួលេខ នៅឆ្នាំ២០២៤នេះ។

ថ្លែងនៅក្នុងសន្និសីទ​មួយ កាលពីថ្ងៃព្រហស្បតិ៍ លោក ​Pham Van Thuy អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម បានមានប្រសាសន៍ថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងកំណើន GDP ឬ ផលិតផលក្នុងស្រុកសរុប ដោយបានបង្កើតការងារជាច្រើន និងលើកកំពស់គុណភាពជីវិតរបស់ប្រជាជន។ លោកថា នៅឆ្នាំ២០២៥ វិស័យនេះ មានគោលបំណងស្តារឡើងវិញ យ៉ាងពេញលេញ ឲ្យដល់កម្រិត មុនការរាតត្បាតជំងឺ។

វៀតណាមត្រូវបានគេរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរបរទេសសរុប ចន្លោះពី ១៧លាននាក់ ទៅ ១៧លាន៥សែននាក់ នៅឆ្នាំ២០២៤នេះ។ គិតត្រឹមខែវិច្ឆិកា ប្រទេសវៀតណាមបានកត់ត្រា ពីការមកដល់របស់ភ្ញៀវអន្តរជាតិ ចំនួន ១៥លាន៨សែននាក់ និងទទួលបានប្រាក់ចំណូល ពីវិស័យទេសចរណ៍ ចំនួន ២៩ពាន់លានដុល្លារ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner