ប្រធានសភានៃរដ្ឋកាតា Hassan bin Abdullah Al Ghanim៖ “ទស្សនកិច្ចរបស់ សម្តេចតេជោ

ពេលនេះនឹងជំរុញទំនាក់ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗរវាងកម្ពុជា និងកាតា។

សភាកាតាមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសភា នៃប្រទេសប្រទេសជាមិត្តជាច្រើន ក៏ប៉ុន្តែជាមួយសភានៅអាស៊ីមិនទាន់មានភាពរឹងមាំទេហើយគួរមានកិច្ចប្រជុំកំពូលសភាដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យប្រសើរឡើង”។

សម្តេចតេជោ បញ្ជាក់ថា៖ “កម្ពុជាពេញចិត្តចូលរួមដើម្បីដោះស្រាយបញ្ហាតំបន់ និងសកល ហើយក្នុងនាមសភាកាតា ឯកឧត្តមប្រធានសភា អាចផ្តួចផ្តើមគំនិតបង្កើតកិច្ចប្រជុំសភាអាស៊ីមួយ។

សម្លេងរបស់សភារួមគ្នា អាចរួមសម្លេងជាមួយរាជរដ្ឋាភិបាល នៅអ.ស.ប. ទោះបីជាសម្លេងស្រាល តែប្រសើរជាងមិនបានធ្វើអ្វីទាំងអស់”។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានអញ្ជើញឯកឧត្តមប្រធានសភា មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner