កីឡាករកីឡាការិនី ២៥ រូបចូលរួមប្រជែងដណ្តើមកៅអីជម្រើសជាតិឆ្នាំ២០២៥
(ភ្នំពេញ)៖កីឡាករកីឡាការិនីមកពីបណ្តាក្លឹបកូនគោលរាជធានីខេត្តចំនួន ២៥រូប បានចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកសហព័ន្ធកីឡាវាយកូនគោលប្រចាំឆ្នាំ២០២៤ ដើម្បីប្រជែងដណ្តើមកៅអីជម្រើសជាតិឆ្នាំ២០២៥ ហ្វឹកហាត់ត្រៀមចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។
ការប្រកួតនេះ មានរយៈ៣ថ្ងៃចាប់ពីថ្ងៃទី២២ដល់២៥ ខែ ធ្នូ ឆ្នាំ២០២៥ នៅលើទីលានកីឡាវាយកូនគោល ហ្គ្រែន ភ្នំពេញ ។
លោក ឧញ៉ា ឡោក ដារិទ្ធ អគ្គលេធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងឱ្យដឹងថា នេះជាការប្រកួតជ្រើសរើសកីឡាករកីឡាការិនីកូនគោលឆ្នើមជុំដំបូង ដើម្បីចំរាញ់យកអ្នកមានសមត្ថភាពប្រមូលហ្វឹកហាត់បំប៉នជាមួយគ្រូសហព័ន្ធកីឡាវាយកូនគោលក្នុងដំណាក់កាលទី១ ហើយអ្នកជាប់ក្នុងវគ្គទី១នេះ និងត្រូវធ្វើតេសចំរាញ់ជាបន្តបន្ទាប់ទៀត រហូតចំរាញ់សល់៤រូបចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅថៃក្នុងឆ្នាំ២០២៥តែម្តង ។
លោក ឧកញ៉ា បញ្ជាក់ទៀតថា រយៈពេល៣ថ្ងៃនៃការប្រកួតនេះ គណៈកម្ម ការនិងពិនិត្យវាយតម្លៃយ៉ាងលម្អិតមុននិងជាប់ក្នុងវគ្គជម្រុះជុំទី១។កីឡាករ កីឡាការិនីធ្វើការប្រកួត៣ថ្ងៃនេះ ពិន្ទុរបស់ពួកគេដែលធ្វើបានល្អនិងមាន ឱកាសជាប់ក្នុងតារាងចំណាត់កូនគោលពិភពលោក ដែលជួយឱ្យកីឡាករ កីឡាការិនីជាប់ទទួលបានឱកាសច្រើនចេញទៅប្រកួតនៅអន្តរជាតិ ដោយមិនបាច់ធ្វើការស្នើសុំ។
សម្រាប់ការប្រកួតកីឡាវាយកូនគោលជ្រើសរើសជើងឯកសហព័ន្ធកីឡាវាយកូនគោលប្រចាំឆ្នាំ២០២៤នេះ ទីលានកីឡាវាយកូនគោលហ្គ្រែនភ្នំពេញ ផ្តល់ជូនទីលាន និងទឹកបរិសុទ្ធកម្ពុជាជូនដល់កីឡាករឥតគិតថ្លៃ។ជាមួយគ្នានោះ ក៏មានការឧបត្ថម្ភពីBESTAផ្តល់ជូនទីលានហ្វឹកសម្រាប់កីឡាករថ្នាល និងបង្វឹកកីឡាថ្នាលរៀងរាល់ថ្ងៃអាទិត្យ និងក្រុមហ៊ុនថាយលើស បញ្ចុះតម្លៃពិសេស សម្រាប់សម្ភារៈនិងខោអាវកីឡាករកីឡាការិនីចំពោះការប្រកួត។
គួរឱ្យដឹងដែរថាការប្រកួតកីឡាវាយកូនគោលជ្រើសរើសជើងឯកសហព័ន្ធកីឡាវាយកូនគោលប្រចាំឆ្នាំ២០២៤នេះ កីឡាករជ័យលាភីចំណាត់លេខ១អាចឈានទៅទទួលបានជាប់ក្នុងតារាចំណាត់ World Ranking ៣ជុំមានពិន្ទុមិនលើសពីបូក៦នោះទេ ។ ដោយឡែកសម្រាប់កីឡាការិនីវិញ មានពិន្ទុមិនលើសពីបូក៨នោះទេ។
សូមបញ្ជាក់ដែរថា កាលពីការប្រកួតកីឡាជាតិលើកទីលើកទី៤ កីឡាករកីឡាការិនីដែលបានពិន្ទុជាប់នៅក្នុងតារាង World Amateur Golf Ranking មានកីឡាករ ពៅពេជ្រមេត្តា និងកីឡាការិនី យិន ហាម៉ានី៕
ដោយ ៖ ជាវ ចន្ធូ







