ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ជំរុញឱ្យថ្នាក់ដឹកនាំកីឡាករកីឡាការិនីចូលរួមបំផុសសកម្មភាពកីឡាការ៉ាតេដល់ប្រជាជន ដើម្បីអភិវឌ្ឍន៍មូលធានមនុស្ស

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានវាយតម្លៃខ្ពស់ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤នេះ ការរៀបចំបានប្រព្រឹត្តិទៅបានល្អ ប្រកបដោយស្តង់ដារអន្តរជាតិ ។

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានវាយតម្លៃ ក្នុងកម្មវិធីបិទ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា យុទ្ធសាស្រ្តគន្លឹះក្នុងអាណត្តិទី១០ ចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៨ ដែលជាការដាក់ចេញដោយ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូព័ន្ធ មុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះសំខាន់ៗឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តប្រកដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។

ទី១ គន្លឹះលើកកម្ពស់ចលនាការ៉តេ ដើម្បីទាំងអស់គ្នា ទី២ ការអភិវឌ្ឍបច្ចេកទេសជំនាញដល់គ្រូនិងក្លឹប សម្រាប់គ្រូបង្វឹ គ្រូជំនួយ និងចៅក្រមអាជ្ញាកណ្តាល ទី៣ ការកៀគរចំណូលបន្ថែមដល់មូលមូលនិធិកីឡាការ៉ាតេ និងមានការជំរុញចលនាដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ទ្រទ្រង់ការ៉ាតេក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដោយមានការជំរុញចលនាយុវជនម្នាក់ចេះលេងកីឡាមួយប្រមុខប្រចាំជីវិត។

ទន្ទឹមនិងនោះដែរ គោលនយោបាយរបស់ក្រសួងអប់រំយុវជននិងកីឡាលើកកម្ពស់កំណែទម្រង់ការអភិវឌ្ឍការអប់រំកាយនិងកីឡាឆ្នាំ២០២៤ ដល់ ២០២៨ ដោយបន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមុះមុតអំណត់ព្យាយាមមានវិន័យ គោរពស្មារតីជាក្រុម និងគំនិតឆ្នៃប្រឌិតសំដៅឆ្ពោះទៅដណ្តើមលទ្ធផលល្អប្រសើរក្នុងការប្រកួតលើឆាកអន្តរជាតិ ។

ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ដែលមានការចូលរួមយ៉ាងផុសផុលពីសាលាគុន និងក្លឹបទាំង ២៨នេះ បានបង្ហាញនូវការចូលរួមបំផុសសកម្មភាពយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យកីឡាការ៉ាតេឱ្យមានទាំងគុណភាព និងបរិមាណ ចូលរួមការប្រកួតនានា មានដូចជា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងអាស៊ីអាគ្នេយ៍នៅប្រទេសប្រ៊ុយណេឆ្នាំ២០២៥. ព្រឹត្តិការណ៍ស៊ីហ្គេម នៅថៃ និងកីឡាយុវជអាស៊ីលើកទី៥ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៩ ។

ឯកឧត្តម ក្នុងនាមក្រសួងអប់រំយុវជននិងកីឡា បានជំរុញលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីការ៉ាតេទាំងអស់ ចូលរួមបំផុសលេងកីឡាការ៉ាតេដល់ប្រជាជន ទាំងជនមិនពិការភាព និងជនមានពិការភាព ដើម្បីរួមចំណែកអភិវឌ្ឍមូលធនមនុស្សមានគុណភាពនិងសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅការអភិវឌ្ឍប្រទេសជាតិ។ពិសេស ត្រូវបន្តអភិវឌ្ឍយន្តការអប់រំដែលបានដាក់ចេញដោយក្រសួងអប់រំយុវជននិងកីឡា កីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់ចេះលេងកីឡាមួយយ៉ាងតិចប្រចាំជីវិត កីឡាគ្មានគ្រឿងញាននិងផ្សែងបារី កីឡាបៃតងកីឡាស្អាតស្អំ និង កីឡាគ្មានសារធាតុដូប៉ាឬដូពីង៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner