អ៊ីស្រាអែលបង្ហាញសព្វាវុធរឹបអូសបានពីក្រុមហេសបូឡា

ហ៊្សេរុយសាឡឹម ៖ កងទ័ពអ៊ីស្រាអែលបង្ហាញសព្វាវុធ និងសម្ភារៈយោធាជាច្រើន ដែលខ្លួនបាននិយាយថា ជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ហើយត្រូវបានរឹបអូសដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងពេលធ្វើប្រតិបត្តិការជើងគោកនៅភាគខាងត្បូងប្រទេសលីបង់។

អ៊ីស្រាអែលបានបង្កើនយុទ្ធនាការរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់កាលពីចុងខែកញ្ញា បន្ទាប់ពីជិតមួយឆ្នាំនៃការបាញ់ផ្លោងឆ្លងព្រំដែន ដែលចាប់ផ្តើមដោយក្រុមហេសបូឡា ដើម្បីជាការគាំទ្រដល់ក្រុមហាម៉ាស ក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

ប៉ុន្តែបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ បានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ប៉ុន្តែភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភម្តងហើយម្តងទៀតលើបទឈប់បាញ់នេះ។ ការលុកលុយរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡា បានធ្វើឡើងនៅថ្ងៃទី១ ខែតុលា បង្កជាជម្លោះពេញទំហឹងនៅមជ្ឈិមបូព៌ា។

ជាលទ្ធផល មនុស្សជាង ៣,៨០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីស្រាអែលបង្កើនយុទ្ធនាការវាយលុកនៅថ្ងៃទី១៦ ខែកញ្ញា នេះបើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលលីបង់។ ប្រភពមួយបានឱ្យដឹងថា ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ប្រហែលជាបានបាត់បង់មនុស្សរហូតដល់ ៤,០០០នាក់ ដែលនេះជាចំនួនច្រើនជាង ១០ដងនៃចំនួនមនុស្សដែលបានសម្លាប់នៅក្នុងសង្គ្រាមឆ្នាំ ២០០៦ របស់ខ្លួនជាមួយអ៊ីស្រាអែលក្នុងរយៈពេលមួយខែ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner