ព្រះរតនសោភ័ណ ម៉ន បឿន ៖ អ្នកសប្បុរសមានទ្រព្យ តែងធ្វើទាន បានជាប្រយោជន៍ដល់អ្នកក្រខ្សត់ និង ជនមានពិការភាព

(ភ្នំពេញ)៖ អ្នកសប្បុរសមានទ្រព្យតែងធ្វើទាន បានជាប្រយោជន៍ដល់អ្នកខ្សត់ និង ជនមានពិការភាព ។ នេះគឺជាសង្ឃដីកា របស់ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះរាជាគណៈកិត្តិយស ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តចំបក់ ក្នុងពិធីចែកអំណោយ ដល់ជនមានពិការភាពចំនួន ១០០នាក់ នៅឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។

ពិធីសំណេះសំណាល និង ចែកអណោយនេះ មានការអញ្ជើញចូលរួមពី លោកស្រី ទៀង ស្រីតូច អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ លោកស្រី ស្រី លីនណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ។

ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាថា អណោយដែលបានផ្តល់ជូន ដល់ជនមានពិការភាពនេះ គឺបានមកពីការចូលរួមឧបត្ថម្ភគាំទ្រ ពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន ដើម្បីយកមករក្សាត្រៀមទុក បន្តចែកជូនជនក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ព្រះរតនសោភ័ណ ម៉ន បឿន បញ្ជាក់ថា សុខសន្តិភាព ធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ រីកចម្រើន គ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រពិសេសតាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ប្រទេសកម្ពុជាទាំងមូលទទួលបាននូវការផ្សះផ្សារជាតិ សន្តិភាព ឯកភាពជាតិ ប្រជាធិបតេយ្យ សន្តិសុខ ស្ថេរភាពនយោបាយនិងពង្រឹងឡើងវិញលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ហើយបងប្អូនប្រជាពលរដ្ឋមានសិទ្ធិសេរីភាពនិងអាចជួបជុំធ្វើបុណ្យទានបានគ្រប់ទីកន្លែងដោយពុំមានការភ័យខ្លាច ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner