សមត្ថកិច្ចខណ្ឌឫស្សីកែវ ដាក់កំលាំងចុះល្បាត ទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើង

(ភ្នំពេញ)៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ ដាក់កំលាំងចុះល្បាត ទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើង ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយវិធានការទាំងនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ កំពុងអនុវត្តរឹតបន្តឹង ។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០០ ដល់ម៉ោង ៣រំលងអាធ្រាត្រ កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ បានល្បាតទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ជាពិសេស ក្មេងទំនើង ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានដាក់បញ្ជាដល់មន្រ្តី ដឹកនាំដោយលោកអធិការរង ផល មេសា ទទួលផែនការងារព្រហ្មទណ្ឌ ចុះល្បាត និងត្រួតពិនិត្យក្នុងមូលដ្ឋាន ដើម្បីថែរក្សា សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner