ជិតដល់រដូវសត្វអណ្តើកព្រេចឬអណ្តើកភ្នំ ចាប់ផ្តើមពងហើយ

(ភ្នំពេញ)៖ ស្របពេលដែលរដូវប្រាំងឈានមកដល់ និងអណ្តើកព្រេចកំពុងរកពងក្រុមការងាររបស់មជ្ឍមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីស្វែងរកសំបុកដើម្បីថ្លឹង និង វាស់ទំហំពងនីមួយៗយ៉ាងប្រុងប្រយ័ត្នបំផុតដើម្បីឱ្យវាញាស់នៅថ្ងៃខាងមុខ ។

គួរបញ្ជាក់ថា អណ្តើកព្រេច ជាប្រភេទល្មូនស៊ីសាច់ និងរុក្ខជាតិ ជាអាហារ។អាហារចម្បងរបស់សត្វអណ្តើកនេះ មានដូចជា ស្លឹកឈើ ផ្លែឈើ ផ្សិត និងសត្វឥតឆ្អឹងខ្នងជាដើម ។

អណ្តើកព្រេច ភាគច្រើនចំណាយពួកវាពេលសម្រាកនៅក្នុងគំនរស្លឹកឈើ និងកម្រនឹងចេញត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់ ហើយភាគច្រើនវាធ្វើសកម្មភាពនៅពេលព្រឹកព្រលឹមឬពេលព្រលប់។ ដោយឡែក ក្នុងរដូវវស្សា សត្វប្រភេទនេះតែងតែសកម្មជាងធម្មតា ។

ACCBបានឱ្យដឹងថា៖”សំបុក ដែលបានជ្រើសរើសរួចហើយ ពួកយើងបានដាក់ឧបករណ៍កំណត់សីតុណ្ហភាពដើម្បីតាមដាននូវរបៀបលក្ខខណ្ឌនៃការញាស់។ ដើម្បីការពារពងដែលភ្ញាស់តាមបែបធម្មជាតិ ពួកយើងបានរៀបចំបង្កើតឧបករណ៍ការពារសំបុក សម្រាប់ការពារពីពពួកសត្វរំពា កាយពងអណ្តើកស៊ី ដូចជាសត្វស្កាតូច និងសត្វត្រកួត ក៏ដូចជាការរំខាន ឬធ្វើអោយបែកពងដោយចៃដន្យណាមួយពីសំណាក់អណ្តើកញីផ្សេងៗទៀត”។

គួរបញ្ជាក់ថា សត្វអណ្តើកព្រេចឬអណ្តើកភ្នំ ដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតដែលមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ត្រូវបានថែទាំស្ថិតក្រោម មជ្ឍមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) តាមរយៈនីតិវិធីការរក្សាស្តុកទុក និងធានាឱ្យបាននូវចំនួនប្រជាសាស្ត្រសត្វអណ្តើកព្រេចរបស់ពួកយើងកុំឱ្យផុតពូជ ដែលត្រូវបានសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់។

នៅពេលសត្វអណ្តើកព្រេចដែលបានបង្កាត់ពូជ ទាំងនោះមានអាយុប្រហែលជាប្រាំមួយឆ្នាំ ពួកវានឹងត្រូវបានលែងចូលទៅក្នុងតំបន់ការពារធម្មជាតិវិញ ដើម្បីជួយស្តារចំនួនប្រជាសាស្ត្រសត្វព្រៃ និងការពារសុវត្ថិភាពរបស់ពួកវានាពេលអនាគត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner