របកគំហើញថ្មី អង់គ្លេសបង្កើតម៉ាស៊ីនចិញ្ចឹមសួត ទុកវះកាត់ប្តូរឲ្យអ្នកជំងឺ

បរទេស៖ បើតាមកាសែត BBC បានចុះផ្សាយថា អង់គ្លេសបានបង្កើតម៉ាស៊ីនថ្មី អាចរក្សាសួត ឱ្យនៅមានជីវិត នៅក្រៅរាងកាយរបស់មនុស្ស ដែលនឹងបង្កើនលទ្ធភាពវះកាត់ប្តូរសរីរាង្គសួតសម្រាប់អ្នកជំងឺ បាន៣០ភាគរយ។ មន្ទីរពេទ្យ Royal Papworth ស្ថិតក្នុងទីក្រុង Cambridgeshire នៃ ចក្រភពអង់គ្លេស បានរកឃើញរបកគំហើញថ្មីនេះ ជាលើកដំបូង។

លោក Marius Berman អ្នកដឹកនាំផ្នែកវះកាត់ នៅមន្ទីរពេទ្យ Royal Papworth បាននិយាយថា បច្ចេកវិទ្យាវះកាត់ប្តូរសួត កន្លងមក ប្រឈមនឹងការបាត់បង់ជីវិត ៣០ភាគរយ ប៉ុន្តែ ការវះកាត់ប្តូរសួត តាមប្រព័ន្ធម៉ាស៊ីនXPS
ប្រឈមនឹងកាត់បាត់បង់ជីវិត តិចតួចណាស់។

លោក Daniel Evans-Smith អាយុ៤៩ ឆ្នាំ មកពីទីក្រុង Northampton ដែលមានជំងឺស្ទះសួតរ៉ាំរ៉ៃ រាប់ឆ្នាំ គឺជាមនុស្សដំបូងគេ ដែលបានទទួលការវះកាត់ប្តូរសួតពីរដង ដោយប្រើ «សួត» ចិញ្ចឹមនេះ ហើយលោកបាននិយាយថា លោកដឹងគុណយ៉ាងខ្លាំង។

ការបង្កើតម៉ាស៊ីនរក្សាសួតនេះ ត្រូវបានធ្វើឡើង ស្របពេលដែលអង់គ្លេសប្រឈមនឹងកង្វះខាតសួតបរិច្ចាគ សម្រាប់ការវះកាត់ជាខ្លាំង បើទោះបីជាមានការផ្លាស់ប្តូរច្បាប់ ស្តីពីការយល់ព្រមបរិច្ចាគសរីរាង្គ ក្នុងឆ្នាំ ២០១៩ ក៏ដោយ។

សាស្ត្រាចារ្យ Derek Manas នាយកផ្នែកវេជ្ជសាស្ត្រ ឯកទេសឈាម និងប្តូរសរីរាង្គ បាននិយាយថា សួតក្នុងប្រអប់នេះ ក៏អនុញ្ញាតឱ្យគ្រូពេទ្យវះកាត់ ធ្វើតេស្តសរីរាង្គសួត មានឱកាសជោគជ័យកាន់តែប្រសើរ ផងដែរ។ លោកបាននិយាយទៀតថា មានភស្តុតាងកាន់តែឡើងដែលបង្ហាញថា បច្ចេកវិទ្យានេះនឹងជួយដល់ដំណើរការប្តូរសរីរាង្គសួត និងជាក្តីសង្ឃឹមថ្មីមួយ។

ប្រព័ន្ធម៉ាស៊ីន XPS
នេះ រក្សាសុខភាពរបស់សរីរាង្គសួត ដោយប្រើបំពង់ខ្យល់ដើម្បីបំប៉ោងនិងធ្វើឱ្យសួត មានសារធាតុចិញ្ចឹម និងផ្តល់អុកស៊ីសែន។ សរីរាង្គសួតនេះត្រូវបានរក្សាទុក នៅសីតុណ្ហភាពខាងក្រៅ ដល់លើសពី៣៧អង្សាសេ រហូតដល់៦ម៉ោង។ បច្ចេកវិទ្យានេះ ត្រូវបានផ្តល់មូលនិធិដោយ NHS England និងមូលនិធិសប្បុរសធម៌របស់មន្ទីរពេទ្យ Royal Papworth៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner