ម៉ាល់ឌីវទទួលបានភ្ញៀវទេសចរជិត ២លាននាក់ បង្កើតកំណត់ត្រាថ្មីក្នុងឆ្នាំ២០២៤

ម៉ាល់ ៖ សារព័ត៌មាន PSM News ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសម៉ាល់ឌីវ បានចេញផ្សាយនាពេលថ្មីៗនេះថា ប្រទេសគោលដៅទេសចរណ៍ពិភពលោកដ៏ទាក់ទាញមួយនេះ បានកត់ត្រាចំនួនអ្នកទេសចរខ្ពស់បំផុតក្នុងឆ្នាំ ២០២៤។

ប្រភពដដែលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤ ប្រទេសម៉ាល់ឌីវបានស្វាគមន៍ភ្ញៀវទេសចរចំនួន ១.៩៧លាននាក់ តួលេខនេះកើនឡើងចំនួន ៩ភាគរយ បើធៀបនឹងការមកដល់នៃភ្ញៀវទេសចរសរុបក្នុងឆ្នាំ ២០២៣។

ចំនួននេះកើនឡើហលើសពីកំណត់ត្រាមុន ដែលបានកត់ត្រាក្នុងឆ្នាំ ២០២៣ ហើយជាមួយគ្នានេះ ម៉ាល់ឌីវក៏បានដាក់គោលដៅស្រូបទាក់ទាញភ្ញៀវទេសចរដល់ ២លាននាក់នៅឆ្នាំ ២០២៤ ហើយរំពឹងថា នឹងសម្រេចបាននូវគោលដៅនោះនៅត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៤។

ដើម្បីលើកកម្ពស់ និងធ្វើពិពិធកម្មវិស័យទេសចរណ៍ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសម៉ាល់ឌីវ គ្រោងនឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិដោយប្រើប្រាស់យន្តហោះធំទូលាយជាង ចាប់ពីខែមករា ឆ្នាំ ២០២៥។

ហើយជើងហោះហើរអន្តរជាតិនោះ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង, សៀងហៃ និងឆឹងទូ របស់ប្រទេសចិន ជាមួយនឹងផែនការពង្រីកប្រតិបត្តិការទៅកាន់បណ្តាប្រទេសអឺរ៉ុបផ្សេងៗ៕

ប្រភព ៖ AFP ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner