១១ខែ មីយ៉ាន់ម៉ាទទួលបានភ្ញៀវទេសចរបរទេសជាង ៩០ម៉ឺននាក់
អត្ថបទដោយ៖
ឈឹម ទីណា
ណៃពិដោ៖ មីយ៉ាន់ម៉ាបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៩៧៧,១៥៤នាក់ ក្នុងរយៈពេល ១១ខែនៃឆ្នាំ ២០២៤ នេះបើតាមមន្ត្រីម្នាក់មកពីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
មន្ត្រីរូបនោះបន្តថា ការ មក ដល់ របស់ ភ្ញៀវ ទេសចរ បរទេស នៅ ឆ្នាំ នេះ បាន ធ្លាក់ ចុះ បើ ធៀប នឹង ចំនួន ភ្ញៀវ ទេសចរ បរទេស ជាង ១,១លាន នាក់ ដែល ដែលបានមកទស្សនាប្រទេសមីយ៉ាន់ម៉ា ក្នុង រយៈ ពេល ដូច គ្នា កាល ពីឆ្នាំមុន។
មន្ត្រីដដែល បន្ថែម ថា ភ្ភ្ញៀវបរទេសច្រើនជាងគេដែលមកទស្សនា និងលេងកំសាន្តប្រទេស មីយ៉ាន់ម៉ា គឺ ចិន ថៃ ជប៉ុន និង ឥណ្ឌា។ យោងតាមរបាយការណ៍របស់ក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៣ ភ្ញៀវទេសចរបរទេសចំនួន ១.២៨លាននាក់បានមកទស្សនាប្រទេសមីយ៉ាន់ម៉ា៕
ប្រភព ៖ AFP ប្រែសម្រួល : ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។