ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន មគ្គុទេ្ទសក៍ឯក ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
ភ្នំពេញ៖ លោក ហេង សំណាង ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានឱ្យដឹងថា ក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា គឺជាមោទនភាពក្រោមការដឹកនាំរបស់ឥស្សរជនកម្ពុជា ជាពិសេសគឺមានមគ្គុទេ្ទសក៍ឯកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋប្រជាជនទូទៅគ្រប់មជ្ឈដ្ឋានបាននឹករឮកដល់គុណនូវបក្ការៈ ដែលសម្តេចបានដាក់ចេញគោលនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅប្រទេសកម្ពុជាដែលគេហៅថា ២៩ ធ្នូ ឆ្នាំ១៩៩៨ ចូលមកដល់ពេលបច្ចុប្បន្ននេះ គឺទិវាសន្តិភាពនៅប្រទេសកម្ពុជា។ ជាការពិតណាស់ក្នុងនាមជាយុវជនជំនាន់ក្រោយ សូមសម្តែងការដឹងគុណបក្ករៈក៏ដូចជាសាទរនូវទិវាសន្តិភាពនេះ គឺដើម្បីសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ គឺមានសេរីភាព ប្រជាធិបតេយ្យពហុបក្សពិតប្រាកដ ក៏ដូចជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នៅតែបន្តឥស្សរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោក ហេង សំណាង បានបន្តថា ក្នុងនាមជាយុវជនក៏បានរៀបចំធ្វើពិធីអបអរសាទរទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល ដើម្បីចូលរួមបំផុសបំផុលនៃទិវាសន្តិភាពនៅកម្ពុជាឲ្យប្រជាពលរដ្ឋ និងអន្តរជាតិ បានយល់កាន់តែច្បាស់អំពីតម្លៃនៃសុខសន្តិភាព គឺត្រូវតែមានពោលនៅកម្ពុជាគឺពិតជាមានសិទ្ធិសេរីភាពពិតប្រាកដមែន។ តែយ៉ាងណាមិញនយោបាយរបស់ក្រុមទណ្ឌិតជ្រុលនិយមតែងតែបំផុសបំផុលប្រឌិតលាបពណ៌ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាអាប់ឱនកិត្តិយស ក៏ដូចជាកាឡៃការពិតថាប្រទេសកម្ពុជាគ្មានសុខសន្តិភាព និងសិទ្ធិសេរីភាព។ នេះហើយគឺជារឿងអាម៉ាសរបស់ក្រុមទណ្ឌិតជ្រុលនិយមនៅក្រៅប្រទេស គឺពួកគេមិនដែលទទួលស្គាល់ទេ ហេតុនេះល្មមបញ្ឈប់ល្បែងនយោបាយទុច្ចរិត ដើម្បីតែបំពេញមហិច្ឆតារបស់ក្រុមខ្លួនគ្មានគិតប្រយោជន៍ប្រទេសជាតិ។
សូមជម្រាបថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំដែលត្រូវប្រារព្ធខួបលើកទី២៦ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ ហើយដែលសម្រាប់ខួបលើកទី២៦ ឆ្នាំ២០២៤នេះ និងសម្រាប់ខួបលើកក្រោយជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យលេខ ០១អនក្រ.បក ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ កំណត់ជា«ទិវាសន្តិភាពនៅកម្ពុជា»ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រារព្ធខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា»(២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវិមានឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានឈ្នះ ឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ