ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ដើម្បីយើងទាំងអស់គ្នាទទួលបាននូវគុណភាព សុវត្ថិភាព

និងសោភ័ណភាពសំណង់ យើងត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី។ ជាបឋម គឺត្រូវផ្តើមគិតពីការរៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីឈានទៅកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់លំនៅឋានរបស់ប្រជាជនកម្ពុជា។

ចំពោះកិច្ចការនគរូបនីយកម្មនៃទីប្រជុំជន ចាំបាច់គឺត្រូវផ្តើមចេញពីការឯកភាពគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដៃគូសហការ អ្នកប្រកបវិជ្ជាជីវៈក្នុងអាជីពសំណង់ ជាមូលដ្ឋាន មុននឹងចាប់ផ្តើមគិតគូរពីការរៀបចំក្របខណ្ឌច្បាប់ បទដ្ឋានសំណង់ ការគ្រប់គ្រង និងយន្តការគ្រប់គ្រងសំណង់ ការបង្កើនគុណភាព និងការផ្តល់សេវាសាធាណៈ ការធានានូវគុណភាព និងសុវត្ថិភាពសំណង់ ការប្រើប្រាស់បរិក្ខារ និងសំភារសំណង់ ការតាមដាន និងគ្រប់គ្រប់សំណង់ដែលមានស្ថានភាពគ្រោះថ្នាក់ ជាដើម។

១៦ ធ្នូ ២០២៤

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner