អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត
អត្ថបទដោយ៖
ឆាយ រត្ថា
ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរ អំពីការសម្រេចបន្តអាណត្តិនៃយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត។
សម្ដេចធិបតីបានស្នើដល់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក អង្គការយូណេស្កូនិងដៃគូអន្តរជាតិនានា បន្តផ្ដល់នូវការគាំទ្របន្ថែមទៀតលេីការសម្របសម្រួលដល់ការបញ្ជូនត្រឡប់នូវវត្ថុបុរាណខ្មែរត្រឡប់មកមាតុប្រទេសវិញ ការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងការបន្តគាំទ្រទៅដល់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។


#ams1minute