អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ពីលទ្ធផល នៃការបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ឆ្នាំ២០២៥

(ភ្នំពេញ)៖អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឱ្យដឹងថាគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល សរុបចំនួន ១១២៨៥ច្បាប់ ។

ប្រភពខាងលើនេះបានបញ្ជាក់ថាក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យនិងថ្ងៃបុណ្យឡើយ ពីម៉ោង ០៨:០០ ព្រឹកដល់ម៉ោង ០៥:០០ ល្ងាច។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងបន្ថែមថា ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ភាគរយ រួមមាន៖ក្រសួង-ស្ថាប័ន ចំនួន ១ ៖ ១.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។រាជធានី-ខេត្ត ចំនួន ០៩ ៖ ១.ខេត្តប៉ៃលិន, ២.ខេត្តកំពង់ចាម, ៣.ខេត្តព្រៃវែង, ៤.ខេត្តកំពង់ស្ពឺ ៥.ខេត្តមណ្ឌលគិរី ៦.កំពង់ឆ្នាំង។

សម្រាប់ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី០១-៣១ មករា ឆ្នាំ២០២៥ គឺអនុវត្តតាម សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៥ លេខ ០០៦/២៤ ស.ជ.ណ. ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner