មហាមិត្តខេត្តបន្ទាយមានជ័យ បង្ហាញគោលជំហរគាំទ្រ ការពារ​សន្តិភាព ក្នុងឱកាសបុណ្យឆ្នាំសកល

បន្ទាយមានជ័យ៖ខណៈមន្ត្រីរាជការជួបជុំគ្នាទទួលអាហារ​សាមគ្គី​ក្នុងឱកាសអបអរឆ្នាំថ្មីឆ្នាំសកល២០២៥ ក៏មានកម្មវិធីដូច​គ្នានេះដែរ ដែលរៀបចំដោយក្រុមដែលមានឈ្មោះថា មហាមិត្ត BMCឬមហាមិត្ត​ខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីជួបជុំមហាមិត្តខេត្តបន្ទាយមានជ័យ ទទួលទានអាហារសាមគ្គី ឱកាស​ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីសកល២០២៥ លោក ឡាយ គឹម លី ក្នុងនាម​ប្រធានក្រុមមហាមិត្តBMCបានថ្លែងរំលឹកថា អ្នកផឹកទឹក ឬបាន​ជ្រក​ម្លប់កុំភ្លេចប្រភព ។ក៏មានន័យមួយបែប​ទៀត​យើងទាំងអស់​គ្នា​ដែល​​បានរស់នៅមានសុខសន្តិភាព ត្រូវតែរក្សាការពារសន្តិភាពឱ្យ​បាន ​ដ្បិតសន្តិភាពនៅ​កម្ពុជា​បាន​មកដោយការលះបង់យកជីវិតធ្វើដើម​ទុន​របស់សម្តេចតេជោ ហ៊ុន សែន និងបន្តដោយប្រមុខថ្នាក់ដឹកនាំរាជ​រដ្ឋា​ភិបាលអាណត្តិទី៧ ។

លោក ជាម សុខ តំណាងលោកគ្រូ អ្នកគ្រូដែលអញ្ជើញចូលរួម ជា​កិត្តិយសក្នុងពិធីនេះ បានថ្លែង​អំណរគុណដល់​ក្រុម​មហា​មិត្តBMC​ដែលបានរៀបចំឱ្យ​មានការជួបជុំគ្នារវាងអតីតសិស្សរួមជំនាន់ ,ការពិសា​អាហារសាមគ្គី និងបានសម្ដែងការ​ដឹង​គុណគ្រូបង្រៀន​ជាមាតាបិតា​ទី២ក្នុងការផ្ដល់ចំណេះដឹង ពិសេសដឹងគុណសន្តិភាព។

ប្រធានក្រុមមហាមិត្ត BMC បានឱ្យដឹងថា ក្រុមមហាមិត្តខេត្តបន្ទាយ​មានជ័យបង្កើតឡើងដោយអតីតសិស្ស​រួមជំនាន់​សិក្សា​នៅវិទ្យាល័យ​បន្ទាយមានជ័យកំឡុងទសវត្សរ៍ឆ្នាំ១៩៧០និងទសវត្សរ៍ឆ្នាំ១៩៨៥ ដើម្បីគោរព​ដឹងគុណ​អតីតជាគ្រូ​បង្រៀន​របស់ខ្លួនក៏ដូចជាដឹងគុណ​ជានិច្ចជ័យជម្នះ៧មករា១៩៧៩ និងពិសេសសន្តិភាពដែល​បានមក​ពីនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន៕
ដោយ៖គៀន ច័ន្ទហ៊ីន

ads banner