លោក Biden ៖ ក្រុមរដ្ឋឥស្លាម ISIS ល្បួងឲ្យជនសង្ស័យ បើកឡានបុករះ នៅNew Orleans
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអះអាងថា ជនសង្ស័យវាយប្រហារ ស្លាប់មនុស្ស ១៥នាក់ នៅទីក្រុង New Orleans សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ត្រូវបានបំផុសគំនិត ដោយក្រុមរដ្ឋឥស្លាម ISIS។
បើតាមការចេញផ្សាយរបស់គេហទំព័រអង់គ្លេស The Guardian
លោក Biden បាននិយាយថា ផ្អែកតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ FBI នៅប៉ុន្មានម៉ោងមុនការវាយប្រហារ ជនសង្ស័យបានបង្ហោះវីដេអូបង្ហាញថា រូបគេត្រូវបានបំផុសគំនិត ដោយក្រុម ISIS ឲ្យបើកឡានបំបុក ចូលទៅបុកហ្វូងមនុស្ស ដែលកំពុងអបអរឆ្នាំថ្មី។
យ៉ាងណាក៏ដោយ លោក Biden បាននិយាយទៀតថា ការស៊ើបអង្កេត នៅតែស្ថិតក្នុងដំណាក់កាលបឋម នៅឡើយ ដោយក្រុមមន្ត្រីអនុវត្តច្បាប់បន្តស្វែងរក បណ្តាញរួមគំនិត លើរឿងនេះ។
គួរបញ្ជាក់ថា មនុស្ស យ៉ាងហោចណាស់ ចំនួន១៥បានស្លាប់ និងរបួសជាច្រើននាក់ផ្សេងទៀត នៅក្នុងហេតុការណ៍រថយន្ដមួយគ្រឿង បើកបំបុកហ្វូងមនុស្ស នៅឯផ្លូវ Bourbon Street នៃទីក្រុង New Orleans ក្នុងពេលដែលមនុស្សម្នាកំពុងអបអរសាទរថ្ងៃបុណ្យ ចូលឆ្នាំសកស។ ខ្មាញ់កាំភ្លើងត្រូវបានបាញ់សម្លាប់ ពេលបាញ់តទល់នឹងជនសង្ស័យ ។
FBI បានចេញផ្សាយរូបថតលិខិតឆ្លងដែនរបស់ជនសង្ស័យវាយប្រហារ ដែលមានឈ្មោះ Shamsud-Din Jabbar ជាជនជាតិអាមេរិក អាយុ៤២ឆ្នាំ និង ជាទាហានជើងចាស់។
ក្រោយកើតហេតុ មេដឹកនាំពិភពលោកនានា បានផ្ញើសារចូលរួមរំលែកទុក្ខ និងការថ្កោលទោសជាអន្តរជាតិ ចំពោះការវាយប្រហារនេះ៕
ប្រភព៖ The Guardian , ប្រែសម្រួល៖ សារ៉ាត