ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជំរុញឱ្យនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តការតាមដាន ព្រឹត្តិការណ៍សុខភាពសាធារណៈ
អត្ថបទដោយ៖
ហេង សម្បត្តិ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង តែងតែរកឃើញ និងឆ្លើយតបជាមួយជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា បានទាន់ពេលវេលា ។
នេះជាការលើកឡើងរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងពិធីសំណេះសំណាល និងផ្ដល់អនុសាសន៍ លើការអនុវត្តការងារជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន ៖
- ពង្រឹងប្រសិទ្ធភាពការងារទាក់ទងជាមួយនឹងជំងឺឆ្លង ដោយនវានុវត្តន៍ និងបុរេសកម្ម
- បង្កើនការសហការ និងសហប្រតិបត្តិការជាមួយនាយកដ្ឋាន អន្តរ ស្ថាប័ន មន្ទីរពេទ្យ និងអង្គការដៃគូ
- ពង្រឹងសមត្ថភាពបុគ្គលិកក្នុងការឆ្លើយតបបន្ទាន់ ទៅនឹងជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈផ្សេងទៀត
- បង្កើនការចូលរួមពីសហគមន៍ ដើម្បីរាយការណ៍អំពីជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានាឱ្យបានទាន់ពេលវេលា
- ពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងនវានុវត្តន៍
- បង្កើនការតាមដានភាពស៊ាំនឹងឱសថប្រឆាំងមេរោគ(AMR) តាមរយៈការសិក្សាស្រាវជ្រាវ ការប្រើប្រាស់ឱសថសមស្រប នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន
- ពង្រឹងការចេញសេចក្ដីជូនព័ត៌មានអំពីសុខភាពឱ្យបានទាន់ពេលវេលា
- ត្រៀមផែនការឆ្លើយតបទៅនឹងជំងឺឆ្លងកើតថ្មី និងជំងឺឆ្លងលេចឡើងសារជាថ្មី
- អភិវឌ្ឍផែនការយុទ្ធសាស្រ្ដរយៈពេលមធ្យម និងរយៈពេលវែងរបស់អង្គភាព ៕
ដោយ ៖ ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។