ប្រជាជនកូរ៉េខាងត្បូងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងឧប្បត្តិហេតុផ្ទុះឆេះយន្តហោះ

បរទេស ៖ ក្រុមអ្នកកាន់ទុក្ខបានបន្សល់ទុក នូវសារដ៏ស្មោះស្ម័គ្រ នៅឯអាកាសយានដ្ឋាន Muan ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះដ៏សាហាវបំផុត របស់ប្រទេសកូរ៉េខាងត្បូង។

យន្តហោះ Jeju Air ជើងហោះហើរលេខ ២២១៦ បានផ្ទុះឆេះ នៅពេលចុះចត កាលពីចុងសប្តាហ៍មុន ដោយបានសម្លាប់មនុស្សលើយន្តហោះ ចំនួន១៧៩នាក់ លើកលែងតែមនុស្សពីរនាក់ នៅមានជីវិត តែរបួសធ្ងន់។

តន្ត្រីករ ឈ្មោះ Cheong Jin-seok បាននិយាយ នៅឯអាកាសយានដ្ឋាន ក្នុងពេលកាន់ទុក្ខ ជនរងគ្រោះថា «ខ្ញុំប្រាថ្នាថា ខ្ញុំអាចនិយាយទៅកាន់ជនរងគ្រោះថា ពួកយើងដែលនៅរស់នៅទីនេះ នឹងចងចាំមុខមាត់អ្នកទាំងអស់គ្នា»។

ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងបាននិយាយ កាលពីថ្ងៃសុក្រថា ពួកគេរំពឹងថា នឹងរកឃើញអដ្ឋិធាតុមនុស្សបន្ថែមទៀត ខណៈដែលពួកគេបានចាប់ផ្តើមលើកបំណែកយន្តហោះ Jeju Air ដែលបានធ្លាក់នោះ ចេញពីទីតាំងកើតហេតុ។

ជើងហោះហើរនេះបានហោះចេញពីទីក្រុងបាងកក ទៅកាន់ទីក្រុង Muan បានផ្ទុះអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបានបុកជាមួយនឹង បេតុងនៅចុងផ្លូវរត់។

មូលហេតុពិតប្រាកដ នៃការគ្រោះថ្នាក់យន្តហោះ Boeing 737-800 មួយគ្រឿងនេះ នៅមិនទាន់ប្រកាសជាផ្លូវការ នៅឡើយទេ ប៉ុន្តែ ក្រុមអ្នកស៊ើបអង្កេតថា បណ្តាលមកពីការវាយប្រហាររបស់សត្វស្លាប, ឧបករណ៍ចុះចត និងរបាំងបេតុងនៅចុងបញ្ចប់នៃផ្លូវរត់ ជាបញ្ហាដែលកើតមានមហន្តរាយនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner