អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ សំណង់ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀង នៅក្រុងកំពង់ចាម
អត្ថបទដោយ៖
លី ពៅ
(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុង អញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងចេញពីក្រុងកំពង់ចាម ក្នុងគម្រោងអភិវឌ្ឍន៍របស់ធនាគារADB ស្ថិតនៅចំណុច (បឹងស្នាយ) ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរក្រុង ធ្វើការត្រួតពិនិត្យតាមដានសំណង់ខាងលើនេះឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវគុណភាព និងការប្រើប្រាស់បានគង់វង្សយូរអង្វែង ៕
ដោយ ៖ លី ពៅ






