សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ “ស្ថាប័នអនុវត្តច្បាប់នឹងបន្តអនុវត្តការបង្ក្រាប

និងទប់ស្កាត់ក្មេងទំនើងដោយមិនបន្ធូរដៃឡើយ ហើយ សូមឪពុកម្តាយ អាណាព្យាបាល ចូលរួមខិតខំសហការ ពិសេសអប់រំកូនចៅរបស់ខ្លួន ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅរយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុង សង្គមជាតិរបស់យើង។

ជាក់ស្តែងករណីឃាតកម្ម ដែល បានប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា គឺត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ចំនួន៣១ឆ្នាំ និងជាលើកទី១ ដែលគ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងមួយគ្រួសារ ទទួលបានសំណង ១លានដុល្លារ ហើយជនរងរបួសធ្ងន់ ម្នាក់ទទួលបានសំណង ៣០ម៉ឺនដុល្លារ និងជនរងរបួសស្រាលម្នាក់ទទួលបានសំណង ២០ម៉ឺនដុល្លារ។

នេះសបញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់របស់ ស្ថាប័នអនុវត្តច្បាប់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ជាពិសេសជឿជាក់លើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលខិតខំស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងត្រូវធ្វើឱ្យបានហ្មត់ចត់បំផុត”។

#ams1miunte

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner