សាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋវ៉ាស៊ីងតោន ដឹកនាំក្រុមការងារ រៀបចំពិធីអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា
(ទីក្រុងតាខូម៉ា រដ្ឋវ៉ាស៊ីងតោន)៖ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋវ៉ាស៊ីងតោន បានដឹកនាំក្រុមការងារ រៀបចំពិធីអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា ដោយមានការចូលរួមពីប្រតិភូក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការងារចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក, ឯកឧត្តម ណុប ដារ៉ា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក និងជាប្រធានក្រុមការងារប្រចាំរដ្ឋវ៉ាស៉ីងតោន រួមនឹងក្រុមការងារ អគ្គកុងស៊ុលកិត្តិយសប្រចាំរដ្ឋវ៉ាស៊ីងតោន, ប្រធានយុវជនបក្ស តាមបណ្តាទីក្រុង សមាជិក សមាជិកា សកម្មជនបក្ស ប្រចាំរដ្ឋវ៉ាស៉ីងតោន និងសហការី អមដំណើរមកពីប្រទេសកម្ពុជា ដោយមានការចូលរួមពីគណៈកម្មាធិការសាខាបក្ស បងប្អូនសហគមន៍ខ្មែរ-ឥស្លាម, សមាគមន៍ខ្មែរ-ចិន ភ្ញៀវជាតិ និងអន្តរជាតិ សមាជិក សមាជិកា យុវជនបក្ស សកម្មជនបក្ស អញ្ជើញចូលរួមសរុបប្រមាណជាង ៥២៥នាក់ ។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម ស សេរីវិចិត្រ នាំបណ្តាំសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ម៉ឹង ពន្លក សូមថ្លែងនូវការកោតសសើរ និងអរគុណជូនចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការសាខាគណបក្ស សហគម៍ខ្មែរ-ឥស្លាម ,សមាគមន៍ខ្មែរ-ចិន ព្រមទាំងសមាជិក សមាជិកា ដែលបានលះបង់នូវស្មារតី កម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងធនធានផ្ទាល់ខ្លួន នាពេលកន្លងមក។

ប្រតិភូ និងក្រុមការងារ ក៏បានថតរូបទុកជាអនុស្សាវរីយ៍ប្រកបដោយភាពរីក រាយជាមហាគ្រួសារខ្មែរ និងស្និទ្ធស្នាលបំផុត ៕
ដោយ ៖ វណ្ណលុក











