ថៃស្លាប់មនុស្ស៤៣៦នាក់លើដងផ្លូវ រដូវកាលបុណ្យចូលឆ្នាំសកល
បាងកក៖ កាសែត The Nation បានចេញផ្សាយថា ថៃមានមនុស្សស្លាប់ចំនួន៤៣៦នាក់ របួស ២,៣៧៦នាក់ អំឡុងរដូវកាលបុណ្យចូលឆ្នាំសកល រយៈពេល១០ថ្ងៃ ដែលបញ្ចប់ត្រឹមថ្ងៃអាទិត្យ នេះបើតាមមជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយរបាយការណ៍ ក្នុងកិច្ចប្រជុំមួយ នៅថ្ងៃចន្ទនេះ។
ប្រភពបានឲ្យដឹងទៀតថា រដូវកាលដែលគេហៅថា «ថ្ងៃចូលឆ្នាំ ដ៏គ្រោះថ្នាក់ ១០ថ្ងៃ» ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ២.៤៦៧ លើក។ មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣៤.៥៣ភាគរយ, បត់គ្រោះថ្នាក់ ២៤,៤៦ភាគរយ, និងមិនប្រយ័ត្ន ២០,៨៦ភាគរយ។
គួរកត់សម្គាល់ថា រដូវកាលបុណ្យចូលឆ្នាំសកល នៅឆ្នាំនេះ ចំនួនថ្ងៃបូកសរុបការត្រួតពិនិត្យគ្រោះថ្នាក់ចរាចរណ៍ មានការបង្កើនពី ៧ថ្ងៃ ទៅដល់ ១០ថ្ងៃ ធៀបនឹងបុណ្យចូលឆ្នាំសកល កន្លងទៅ៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត