អេមីរ៉ាតអារ៉ាប់រួមកើនឡើងចរាចរណ៍ផ្លូវអាកាសខ្ពស់បំផុតក្នុងឆ្នាំ ២០២៤
រីយ៉ាដ ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (GCAA) បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សហព័ន្ធអារ៉ាប់រួម (UAE) បានកត់ត្រាចលនាចរាចរណ៍ផ្លូវអាកាសជាងមួយលានលើកក្នុងឆ្នាំ ២០២៤ តួលេខនេះ បានឈានដល់កម្រិតខ្ពស់ថ្មីមួយ។
អគ្គនាយកនៃ GCAA លោក សៃហ្វ ម៉ូហាម៉េដ អាល់ ស៊ូវ៉េឌី បានឱ្យដឹងថា នៅឆ្នាំ ២០២៤ ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានមើលឃើញអត្រាកំណើនជាមធ្យម ១០.៣ភាគរយនៅក្នុងចរាចរណ៍ផ្លូវអាកាស បើធៀបនឹងឆ្នាំមុន។
ចរាចរណ៍ផ្លូវអាកាសរបស់អេមីរ៉ាត់អារ៉ាប់រួម បានកើនឡើងជាង ២០ភាគរយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្នុងចំណោមប្រទេសមានចរាចរណ៍ផ្លូវអាកាសខ្ពស់បំផុតរបស់ពិភពលោក។
ប្រការនេះឆ្លុះបញ្ចាំងពីសមត្ថភាពរបស់អេមីរ៉ាត់អារ៉ាប់រួម ក្នុងការគ្រប់គ្រងការកើនឡើងតម្រូវការចរាចរណ៍ផ្លូវអាកាស ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទំនើប អ្នកជំនាញ និងបច្ចេកវិទ្យាទំនើបៗ។
ចលនាចរាចរណ៍ផ្លូវអាកាសត្រូវបានកត់ត្រាកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងការមកដល់នៃជើងហោះហើរ Emirates ពីទីក្រុងសៀងហៃរបស់ប្រទេសចិន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

