នាយករដ្ឋមន្ត្រីកាណាដាប្រកាសលាលែងពីតំណែង

បរទេស ៖ នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា លោក Justin Trudeau បានប្រកាសលាលែងពីតំណែង ដោយបញ្ជាក់ថា លោកនឹងចុះចេញភ្លាមៗ នៅពេលដែលគណបក្សសេរីនិយម ដែលកំពុងកាន់អំណាច ជ្រើសរើសបានមេដឹកនាំថ្មី។

លោក Trudeau ដែលកាន់អំណាច តាំងពីឆ្នាំ២០១៥ បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង Ottawa កាលពីថ្ងៃចន្ទថា «ខ្ញុំមានបំណងលាលែងពីតំណែង ជាមេដឹកនាំបក្ស ក្នុងនាមជានាយករដ្ឋមន្ត្រី»។ ជាការប្រកាស បន្ទាប់ពីមានវិបត្តិនយោបាយអូសបន្លាយ ខណៈដែលសម្ព័ន្ធមិត្តសេរីនិយម ជំរុញឱ្យលោក លាឈប់។

កាណាដា ត្រូវរៀបចំការបោះឆ្នោត អាណត្តិក្រោយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៥ ហើយការស្ទង់មតិបង្ហាញថា អ្នកបោះឆ្នោតខឹងសម្បារនឹងបញ្ហាតម្លៃខ្ពស់ និង កង្វះលំនៅឋានសមរម្យ ជាដើម។

អ្នកស្រុក នៅទីក្រុង Ottawa មានប្រតិកម្មចំពោះការលាលែងពីតំណែង របស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ដោយអ្នកខ្លះ អបអរការប្រកាសនេះ ខណៈដែលអ្នកផ្សេងទៀត ព្រួយបារម្ភអំពីផលវិបាក នៃការចាកចេញរបស់លោក ចំពោះការបោះឆ្នោត នាពេលខាងមុខ។

និស្សិតម្នាក់ និយាយថា «ប្រហែលជាជនជាតិកាណាដា ត្រូវមើលឃើញ អ្វីដែលប្លែក ចង់ឃើញមុខថ្មី ថាមពលថ្មី»។ តែ សិស្សម្នាក់ទៀត បារម្ភពីក្រុមប្រឆាំងអភិរក្ស ជាជម្រើសជំនួស»។

អ្នកស្រុករស់នៅទីក្រុង Montreal វិញ បាននិយាយថា ប្រជាជនរំពឹងទុកលើការលាលែងពីតំណែង របស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ។ បុគ្គលិកថែទាំសុខភាព ក្នុងស្រុក ម្នាក់ទៀត និយាយថា «ខ្ញុំគិតពីការបន្តជាមួយនឹងអ្នកថ្មី ខ្ញុំគិតថា កាណាដា ត្រូវការអ្នកថ្មី»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner