រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធមីទ្ទីងរំឭកខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាជ័យជម្នះ ៧មករា
ស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុម ប្រឹក្សាខេត្ត ,ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៥) នៅបរិវេណសាលាខេត្ត។
នាឱកាសនេះ ឯកឧត្តម ប៉េង ពោធិ៍សា បានរំលឹកពី អត្ថន័យដ៏ជ្រាលជ្រៅនៃកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ដោយឡែកខេត្តស្វាយរៀង ត្រូវបានរំដោះនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដរាប ។
ឯកឧត្តម ក៏បានគូសរំលេចពីសមិទ្ធផលដែលកសាងពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្នពិសេសសន្តិភាពដ៏ពេញលេញកើតចេញពីនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ៕
ដោយ៖នុត នាង





