រញ្ជួយដីនៅចិន ស្លាប់មនុស្ស៩៥នាក់ហើយ

បរទេស៖ គិតត្រឹមរសៀលថ្ងៃអង្គារ ការរញ្ជួយដីមានកម្លាំង ៦.៨រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេ របស់ប្រទេសចិន សម្លាប់មនុស្ស យ៉ាងហោចណាស់ ៩៥នាក់ហើយ និង របួសមនុស្ស១៣០នាក់ផ្សេងទៀត នេះបើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

បុគ្គលិកពន្លត់អគ្គីភ័យ និងជួយសង្គ្រោះប្រហែល ១,៥០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកមនុស្ស ដែលជាប់គាំង នៅក្នុងគំនរបាក់បែក ដោយគេដឹងថា លំនៅដ្ឋានជាង ១,០០០ខ្នង ត្រូវបានខូចខាត។

មជ្ឈមណ្ឌលបណ្តាញរញ្ជួយដី របស់ប្រទេសចិន បាននិយាយថា គ្រោះរញ្ជួយដីបានវាយប្រហារ នៅម៉ោងប្រហែល ជាង៩ព្រឹក ថ្ងៃអង្គារ ដោយត្រូវបានប៉ាន់ស្មានថា មានជម្រៅ១០ គីឡូម៉ែត្រ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ពីការដួលរលំនៃអគារជាច្រើន នៅតំបន់គោលដៅទេសចរណ៍មួយ ដែលមានទាំងសណ្ឋាគារ និងភោជនីយដ្ឋាន និងទិដ្ឋភាព នៃភ្នំអេវឺរ៉េស។

ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយ មានទីតាំងស្ថិតក្បែរនឹងប្រទេសនេប៉ាល់ ដែលក៏រងការរញ្ជួយ ផងដែរ៕

ប្រភពពី ស៊ីនហួរ, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner